ព័ត៌មានជាតិ

ហេតុការណ៍ កំពប់ប្រេងដ៏អាក្រក់មួយ របស់អាមេរិក ព្រមទាំងសម្លាប់ មនុស្សអស់១១នាក់

ប្រវត្តិសាស្ត្រ: នៅថ្ងៃនេះ ក្នុងឆ្នាំ២០១០ ការផ្ទុះនិងភ្លើងឆេះ នៅលើម៉ាស៊ីន ខួងប្រេង ដ៏ធំមួយរបស់អាមេរិក នៅតំបន់ឈូងសមុទ្រ Mexico ដែលមានចម្ងាយប្រហែល ៥០ម៉ាយពីឆ្នេរសមុទ្រ Louisiana បានសម្លាប់ មនុស្សសរុបអស់១១នាក់ និងបង្កឱ្យមានការធ្លាយប្រេង ដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ អាមេរិក។

ទំរាំនៅពេលដែលអណ្តូងនោះ ត្រូវបានគ្រប់គ្រងមកវិញ បានគឺមានរយៈពេលបីខែ ក្រោយមកហើយប្រេងឆៅ ប្រមាណ៤,៩លានបារ៉ែល ឬប្រហែលជា២០៦លានលីត្រ ហ្កាឡុង បានហូរចូលឈូងសមុទ្រ ។

នៅខែមករាឆ្នាំ២០១១ គណៈកម្មាការស៊ើបអង្កេត ថ្នាក់ជាតិមួយ បានចេញរបាយការណ៍ ដែលបញ្ចប់គ្រោះមហន្តរាយ ដែលមានឈ្មោះថា Deepwater Horizon នេះថាគឺជាហេតុការណ៍ ដែលអាចដឹងជាមុន និងអាចការពារបានប៉ុន្តែជាលទ្ធផល នៃកំហុសដែលបណ្តាលមកពី មនុស្សកំហុសផ្នែកវិស្វកម្ម និងការបរាជ័យការគ្រប់គ្រង រួមជាមួយបទបញ្ជា របស់រដ្ឋាភិបាល គ្មានប្រសិទ្ធភាព។

នៅខែវិច្ឆិកាឆ្នាំ២០១២ ក្រុមហ៊ុន BP ដែលទទួលរ៉ាប់រង លើអណ្តូងប្រេងកាតនេះ បានយល់ព្រមទទួលយក ពាក្យប្តឹងចំពោះការចោទប្រកាន់ ពីបទព្រហ្មទណ្ឌចំនួន១៤ករណី ដែលបានធ្វើឡើង ដោយក្រសួងយុត្តិធម៌ អាមេរិក ហើយថែមទាំងបានបង់ប្រាក់ ពិន័យចំនួន៤,៥ពាន់លានដុល្លារ ផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top