ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បី ប្រយុទ្ធ នឹងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ បានអញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សា អំពី ការងារឆ្លើយតប ការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី កូវីដ-១៩ (COVID-19) ដោយមានការចូលរួម ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលទាំង២៥ រាជធានី-ខេត្ត។
សូមជម្រាបថា ក្រសួងសុខាភិបាល រកឃើញអ្នក ផ្ទុកកូវីដ១៩ រាប់ទាំងអ្នក ដែលបាន ព្យាបាលជាសះស្បើយ និងអ្នកដែលកមពុងព្យាលបាល នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន ១១៤នាក់ ខណៈអ្នកជាសះស្បើយ សរុបកើនដល់៥៣នាក់៕
ដោយ ៖ អេង ប៊ូឆេង

