ភ្នំពេញ៖ ក្រុមហ៊ុន ក្រុមហ៊ុនShenzhou (Cambodia) Co., Ltd នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ បានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លា រួមទាំង សម្ភារបរិក្ខាពេទ្យ មួយចំនួនទៀត ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺCovid-19 ។ នេះគឺជាសកម្មភាព មនុស្សធម៌ដ៏ថ្លៃថ្លា ស្របពេលដែលយើងទាំងអស់គ្នា មានតម្រូវការ និងភាពចំបាច់ នៃការចូលរួមពីសប្បុរសជន ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាត មេរោគផ្លូវដង្ហើមថ្មីCovid-19 នឹងលើកស្ទួយ សុខមាលភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មានសប្បុរសជនមួយចំនួន បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ។ ថ្នាក់ដឹកនាំ សមាគមសូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះសប្បុរសជន ដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាព មនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺCovid-19 តាមរយៈសមាគមTYDA។

ថ្នាក់ដឹកនាំសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) សូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ច ចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាពមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមTYDA។
