Covid-19

សភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម- មណ្ឌលគិរី ផ្ដល់អំណោយ ជូនគណៈ កម្មការប្រឆាំងជំងឺកូវីដ១៩

កំពង់ចាម ៖ អង្គភាពសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរីដឹកនាំដោយលោកឧកញ៉ា ហួត ឈឿន នៅព្រឹកថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២០ នេះ បាននាំអំណោយជាអង្ករចំនួន ៤ តោន និងទឹកស៊ីអ៊ីវ ចំនួន១៦០យួរ ប្រគល់ជូន គណៈ កម្មការប្រឆាំងជម្ងឺកូវីដ១៩ ខេត្កកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា ជាប្រធាន ដើម្បីប្រើប្រាស់ទប់ស្កាត់ប្រឆាំង និងជំងឺកូវីដ១៩ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រឆាំងជំងឺ កូវីដ១៩ ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ឧកញ៉ាហួត ឈឿន និង លោក-លោកស្រី ជា សមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរី ដែលបាន នាំមកនូវអំណោយជាអង្ករ និងទឹកស៊ីអ៊ីវ ដូចខាងលើ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធនឹងជំងឺកូវិដ១៩ ក្នុងខេត្តកំពង់ ចាម ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ ខេត្តកំពង់ចាម ចុះធ្វើ សកម្ម ភាពទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ ។

To Top