ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលជប៉ុន បានសម្រេចដាក់ទីក្រុងតូក្យូ និងខេត្តចំនួន៦ គឺខេត្ត Kanagawa, Saitama, Chiba, Osaka, Hyogo និងខេត្ត Fukuoka ក្នុងគ្រាមានអាសន្នសម្រាប់រយៈពេល១ខែ ចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សា ធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន កុំចេញពីផ្ទះបេីមិនមានការចាំបាច់ ។ នេះបេីយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំនៅជប៉ុន។


