ភ្នំពេញ ៖ ទីបំផុតរដ្ឋសភា បានបើកសម័យប្រជុំពេញអង្គ អនុម័តលើសេចក្តី ព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ប្រទេសជាតិក្នុងភាព អាសន្ន ដោយសំឡេង១១៥ នៃចំនួនសមាជិកសភាទាំងមូល ។
សម័យប្រជុំពេញអង្គ លើកទី៤ នីតិកាលពីទី៦ នាព្រឹកថ្ងៃទី១០ ខែមេសា ក្រោមអធិបិតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានវត្តមាន សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រសួងមហាផ្ទៃ ព្រមទាំងសមាជិករដ្ឋសភា សរុប ១១៥នាក់ ។
លោកប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនិង យុត្តិធម៌បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននេះ មាន១២មាត្រា និង៥ជំពូក ហើយសេចក្តីព្រាងច្បាប់នេះ បានបើកិច្ចប្រជុំជាមួយសមាជិក គណៈកម្មការនានា នៃក្រុមប្រឹក្សាអ្នកច្បាប់នៅរដ្ឋសភា និងជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ។
លោកបន្តថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងដែរថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្មារតី នៃមាត្រា២២ថ្មី នៃ រដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា « នៅពេលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ ព្រះមហាក្សត្រប្រកាស ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុង ភាពអាសន្ន ក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋ ប្រធានព្រឹទ្ធសភា »។
ផ្អែកតាមមាត្រា២២ថ្មីនេះ ការសម្រេចដាក់ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន គឺត្រូវធ្វើឡើងនៅពេលដែល ប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ដែលបណ្តាលមក ពីអាទិ៍ គ្រោះថ្នាក់ ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្ន បន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាល នៃជំងឺ ភាពវឹកវរធ្ងន់ ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយ ធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាល ដល់កម្រិតទូទាំងប្រទេសជាដើម។
ប៉ុន្តែមាត្រា២២ថ្មី ក៏ដូចជាមាត្រាដទៃទៀត នៃរដ្ឋធម្មនុញ្ញ ពុំបានចែងអំពីវិធានការ គ្រប់គ្រងប្រទេ សជាតិ ក្រោយពីត្រូវបានប្រកាសដាក់ឲ្យ ស្ថិតនៅក្នុងភាពអាសន្ន គឺជាតម្រូវការចាំ បាច់មិនអាចខ្វះ បាន ដើម្បីកំណត់អំពីសិទ្ធិអំណាច របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញ នូវវិធាន ការចាំបាច់នានា សំដៅឆ្លើយតបទៅនឹងស្ថានភាព អាសន្នក្នុងកាលៈទេសៈ ដូចបានរៀបខាងលើ បន្ទាប់ពីប្រទេសជាតិ ត្រូវបានប្រកាសដាក់ ឲ្យស្ថិតនៅក្នងអាសន្ន ។
លោកបានបន្តថា សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់មូលដ្ឋានគតិយុត្តិធានា ដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញផង និងជាមូលដ្ឋានគតិយុត្តិ កំណត់អំពីសិទ្ធិអំណាច របស់រាជរដ្ឋាភិ បាលក្នុងការដាក់ចេញ នូវវិធានការនានា ដែលមានចរិកជាការហាមឃាត់ ឬការកម្រិតនូ វសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែវិធានការនេះ មានភាពចាំបាច់មិន អាចខ្វះបានដើម្បី ឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសជាតិក្នុងគ្រាអាសន្ន សំដៅការពាសន្តិ សុខជាតិនឹង សណ្តាប់ធ្នាប់ធារណៈ ការពារអាយុជីវិតនិងសុខ ភាពរបស់ ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រ ព្យសម្បត្តិនិងបរិស្ថានផងដែរ។
លោកថា ឆ្លងតាមការសិក្សាផ្នែក នៅតាមបណ្តាប្រទេសលើសកលលោក គឺប្រទេសជាតិមិនអាចខ្វះបាន ក្នុងការមានច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន។
លោកបន្ថែមថា សេចក្តីព្រាងច្បាប់ក៏បានលើកឡើងថា វិធានការអនុវត្តពេលប្រ ទេសជាតិស្ថិត ក្នុងភា ពអាសន្ន នៅពេលអាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេស ឬដែនដីកំណត់ជាក់ លាក់ណាមួយ ។
ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើតយន្តការ ឬប្រគល់សិទ្ធិអំណាចទៅ អាជ្ញាធរមាន សមត្ថកិច្ចណាមួយ ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីធានាដល់ការអនុ វត្ត វិធានការខាងលើ ។ ក្នុងពេលសង្គ្រាមឬក្នុងកាលៈទេសៈ ដទៃទៀត ដែលសន្តិសុខជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ កាគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននេះ អាចធ្វើឡើងតាមរបបអាជ្ញាសឹក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ការដាក់ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ត្រូវមានការយល់ព្រមប្រមុខដឹកនាំស្ថាប័ន ៣ គឺប្រមុរាជរដ្ឋាភិបាល ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»៕