ព័ត៌មានជាតិ

អំណោយទេសរដ្ឋមន្ត្រី លី ធុជ ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ នៅឃុំពងទឹក ស្រុករំដួល

ស្វាយរៀង៖ លោក រស់ ផារិទ្ធ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បាននាំយកនូវសម្ភារមួយចំនួនរួមមាន អង្ករ ក្រមា សាប៊ូ ទឹកអាល់កុល ម៉ាស សារអប់រំសុខភាព និងថវិកាមួយចំនួន ដែលជាអំណោយរបស់ លោកលី ធុជ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកអាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល ទៅប្រគល់ជូនដល់ក្រុមប្រឹក្សាឃុំ និងមេភូមិទាំង៩ក្នុងឃុំពងទឹក សម្រាប់យកទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីចូលរួមក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ (COVID)- កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

លោក រស់ ផារិទ្ធ បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រជាពលរដ្ឋពីសំណាក់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងលោកទេសរដ្ឋមន្ត្រី លី ធុជ ជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាននៅឃុំថ្នាធ្នង់ផងដែរ។

លោកបានបន្តថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ថ្នាក់ខេត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើប ត្រឡប់ពីធ្វើការក្រៅខេត្ត និងក្រៅប្រទេស ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា ៕

To Top