ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកស្បៀង ឧបត្ថម្ភដល់គ្រួសារ ជួបការខ្វះខាតចំនួន១០១គ្រួសារ! (វីដេអូ)

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកស្បៀង ឧបត្ថម្ភដល់គ្រួសារ ជួបការខ្វះខាតចំនួន១០១គ្រួសារ!

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នាំយកស្បៀង ឧបត្ថម្ភដល់គ្រួសារ ជួបការខ្វះខាតចំនួន១០១គ្រួសារ!

បាន​បង្ហោះ​ដោយ Dap_News_Website នៅ សៅរ៍ 11 មេសា 2020

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីឌ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ចឹលសម្លាប់មេរោគ (Hand Sanitizer) អង្ករ, មី, ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋានទូទាំងប្រទេស នារសៀលថ្ងៃសុក្រទី ១០-០៤-២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនាំយកអំណោយរួមមានសម្ភារៈ និងស្បៀងជួយឧបត្ថម្ភដល់គ្រួសារដែលជួបការខ្វះខាតជីវភាព ដោយសាររងផលប៉ះពាល់វិបត្តិ Covid.19 ក្នុងសង្កាត់ព្រែកកំពឹសទាំងមូលចំនួន ១០១គ្រួសារ ព្រមទាំងក្រុមការងារយុវជន អាជ្ញាធរភូមិ សង្កាត់ដែលបាន និងកំពុងចូលរួមសកម្មភាពក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជម្ងឺ Covid.19 ដែលមានអង្ករចំនួន ១០១ការ៉ុង, កញ្ចប់សម្ភារៈចម្រុះ ចំនួន ១០១កញ្ចប់ (ក្នុងនោះមានសាប៊ូ ទឹកអាល់កុល ក្រម៉ា ទឹកត្រីទឹកស៊ីអ៊ីវ),ទឹកភេសជ្ជៈប៊ូតាន់ និងទឹកសុទ្ធចំនួន ១៦៧កែស។

បន្ទាប់ពីសំណះសំណាលជាមួយក្រុមការងារនៅមូលដ្ឋានរួចមក ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញចុះចែកអំណោយដោយផ្ទាល់ តាមខ្នងផ្ទះមួយចំនួន និងប្រគល់ជូនមេភូមិ ចុះចែកបន្តតាមខ្នងផ្ទះក្នុងមូលដ្ឋានរៀងៗខ្លួន ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឆ្លៀតអញ្ជើញទៅសាកសួរសុខទុក្ខលោកស្រី ពុធ វណ្ណៈ ចៅសង្កាត់រងទី១ ដែលកំពុងសម្រាកព្យាបាលជម្ងឺមហារីកសុដន់នៅផ្ទះ និងបានឧបត្ថម្ភថវិកាចំនួន ២លានរៀល ភេសជ្ជៈ០៤កែសជូន លោកស្រី ផងដែរ។ លោកស្រី ពុធ វណ្ណៈ ត្រូវចាក់ថ្នាំគីមី ចំនួន០៦លើក រៀងរាល់២១ថ្ងៃម្តង ទើបឈានទៅ ធ្វើការវះកាត់សុដន់។ ដោយមើលឃើញពីទំហំនៃការចំណាយព្យាបាលអស់ថវិកាច្រើន ឯកឧត្តម រ័ត្ន ស៊្រាង ធ្លាប់បាន ចុះសួរសុខទុក្ខ និងប្រគល់ ថវិកា ឧបត្ថម្ភ ដល់លោកស្រី ចំនួន ១០លានរៀល រួចម្តងមកហើយ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារ អជ្ញាធរមូលដ្ឋានភូមិសង្កាត់ និងយុវជន ស.ស.យ.ក ដែលកន្លងមកបានចូលរួមយ៉ាងសកម្មជាមួយអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការចុះផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធានការ ការពារនិងទប់ស្កាត់ ការរីករាលដាលនូវ ជំងឺឆ្លង covid-19 និងបានជម្រុញដល់ក្រុមការងារក៏ដូចជាយុវជន ស.ស.យ.ក ឲ្យបន្តចុះផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនេះជាបន្តទៀតផងដែរ៕

To Top