ព័ត៌មានជាតិ

ចំនួការស្លាប់ ដោយសារវីរុសកូរ៉ូណានៅស្វីស កើនដល់ជាង៨០០

បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសស្វីស តាមសេចក្តីរាយការណ៍ បានិយាយប្រាប់នៅពេលថ្មីៗនេះថា ចំនួនអ្នកស្លាប់សរុបបណ្ដាលមកពីវីរុសកូរ៉ូណា នៅក្នុងប្រទេសស្វីស បានកើនឡើងដល់ចំនួន៨៣១នាក់ គឺកើនពីចំនួន៨០៥នាក់ នៅថ្ងៃសុក្រ។ 

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១១ ខែមេសា   ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបាននិយាយប្រាប់ថា ចំណែកចំនួនអ្នកតេស្តឃើញឆ្លងមេរោគកូវីដ១៩ នៅថ្ងៃសុក្រសប្ដាហ៍នេះ ក៏បានកើនពីចំនួន២៤.៣០៨នាក់ ឡើងដល់ចំនួន២៤.៩០០ផងដែរ។ 

គួរបញ្ជាក់ថា យោងទតាមទិន្នន័យមួយ ដែលបានធ្វើបច្ចុប្បន្នភាពដោយគេហទំព័រ Woldometer នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ មានករណីឆ្លងវីរុសកូរ៉ូណាសរុបទាំងអស់ ចំនួន១.៧១៧.០៥៦ករណី ចំនួនអ្នកស្លាប់សរុប១០៣.៨៥៥នាក់ និងបានជាសះស្បើយចំនួន៣៨៩.១៨៩នាក់៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top