ព័ត៌មានជាតិ

សម្ដេចតេជោ៖ បច្ចុប្បន្ននេះកម្ពុជា គ្មានអ្នកស្លាប់ដោយជំងឺគ្រុនចាញ់ ប៉ុន្ដែមិនត្រូវភ្លេចខ្លួន ព្រោះជំងឺនេះ នៅតែជាបន្ទុកដ៏ធ្ងន់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជា គ្មានអ្នកស្លាប់ដោយសារ ជំងឺគ្រុនចាញ់ទេ ប៉ុន្ដែភាគីពាក់ព័ន្ធមិនត្រូវភ្លេចខ្លួន ពីព្រោះជំងឺនេះនៅតែជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា បើមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ ឲ្យអស់ពីក្នុងខ្លួន មូសដែកគោញីនៅបន្ដមានវត្តមាន ពីសហគមន៍មួយ ទៅសហគមន៍មួយ ដដែល។

បើតាមរបាយការណ៍របស់កម្មវិធី ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កម្ពុជា បានបង្ហាញថា កម្ពុជាលែងមានករណីស្លាប់ដោយសារ ជំងឺគ្រុនចាញ់ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់ បច្ចុប្បន្ននេះ បានន័យថា សម្រេចបានជោគជ័យ៣ឆ្នាំ មុនគោលដៅគ្រោងទុក ឆ្នាំ២០២០។

យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជាកំពុងអនុវត្តអភិក្រមការងារលុបបំ បាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១៦-២០២០ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ ជំងឺគ្រុនចាញ់នៅ កម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាផែនទីបង្ហាញផ្លូវនិងបង្កលក្ខណៈងាយស្រួល ដល់ការប្រតិបត្តិជាក់ស្ដែងឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ទូទាំងប្រទេស។

សម្ដេចតេជោបន្ដថា សមិទ្ធផលទាំងនេះកំពុងតែ បង្ហាញឲ្យឃើញនូវសញ្ញាវិជ្ជមាន លើប្រសិទ្ធភាព និងគុណភាពខ្ពស់លើរាល់កិច្ចការអន្ដរាគមន៍របស់កម្ពុជា ឆ្លើយតបប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដើម្បីឈានទៅសម្រេចជោគជ័យបានទាំងស្រុង លើការលុបបំបាត់ជំងឺគ្រុនចាញ់ គ្រប់ប្រភេទនា ឆ្នាំ២០២៥ និងក៏ជាបុព្វហេតុមួយក្នុងការចូលរួមចំណែកឈានទៅ សម្រេចគោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា «ទោះបីយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ស្កប់ស្កល់ នឹងលទ្ធផលដែលយើងទទួលបាននោះទេ ព្រោះថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់មួយរប ស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់ មេរោគគ្រុនចាញ់ឲ្យអស់ ពីក្នុងខ្លួនមនុស្សគ្រប់ៗរូប ទេនោះ សត្វមូលដែកគោលញីដែលនៅបន្ដមានវត្តមានក្នុងព្រៃ និងតំបន់ជុំវិញ នៅតែមានឱ កាសខាំបឺតឈាមចម្លងមេរោគគ្រុនចាញ់ ពីមនស្សម្នាក់ទៅមនុស្សម្នាក់ និងពីសហគមន៍ មួយ ទៅសហគមន៍មួយដដែល»។

សម្ដេចតេជោ បន្ដថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែបានផ្ដល់លទ្ធភាព និងលើកទឹកចិត្តឲ្យមាន ចលនាកៀរគរប្រមូ លប្រភពធនធាន ដើម្បីជំរុញការងារ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឲ្យកាន់តែមានសកម្មភាព ខ្លាំង ក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ជំងឺនេះ ឲ្យបានតាមផែនការកំណត់ បើទោះជាបច្ចុប្បន្ននេះ ពិភពលោក រួមទាំងប្រទេសកម្ពុជា កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។ដូច្នេះ ភាគីពាក់ព័ន្ធត្រូវយកចិត្ត ទុកដាក់ខ្ពស់ទាំងអស់គ្នាលើចំណុចទាំងនេះ ដើម្បីលើកកម្ពស់សុខ ភាព គុណភាពនៃការរស់នៅ និងសេចក្ដីថ្លៃថ្នូរ របស់ប្រជាជនកម្ពុជា។

សម្ដេចតេជោ បន្ថែមថា ជំងឺគ្រុនចាញ់មិនត្រឹម តែធ្វើឲ្យប៉ះពាល់ ដល់សុខភាព ចំណាយលុយ កាក់តាម រយៈការចំណាយ ដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការ បាត់បង់ ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្កផល ប៉ះពាល់ជាអវិជ្ជមានដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដ៏ធ្ងនធ្ងរទៀត។តាមទស្សនាទាននេះ ពលរដ្ឋខ្មែរទាំងអស់គ្នាចាំ បាច់ណាស់ ត្រូវបន្ដយកចិត្តទុកដាក់លើបញ្ហាជំងឺគ្រុនចាញ់នេះ ដោយពលរដ្ឋមិនអាចលើ រំលងបានឡើយ។ផ្ទុយទៅវិញ ប្រសិនបើពលរដ្ឋមានសុខភាពល្អ នឹងនាំឲ្យមានជីវភាពរបស់ នៅល្អប្រសើរមានលទ្ធភាពខ្ពស់ លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវ ភាពរីកចម្រើន សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីកម្ពុជា អំពាវនាវឲ្យ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន គ្រប់លំដាក់ថ្នាក់ទាំងអស់ វិស័យឯកជមន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ ជាតិ និងអន្ដរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេស ប្រជាជនគ្រប់រូប ត្រូវបន្ដចូលរួម និងគ្រាំទ្រដល់ បេសកម្មរបស់ក្រសួងសុខាភិបាល តាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅ កម្ពុជា ឆ្នាំ២០១១-២០២៥ ឲ្យទទួលបានជោគជ័យ។

សូមរំលឹកថា ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្ដើម ចេញពីខ្ញុំ»។ទិវានេះ ប្រារព្ធឡើងក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និងយកចិត្តទុ កដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសំដៅរួមចំណែក ដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ៕

ដោយ៖ អេង ប៊ូឆេង

To Top