ព័ត៌មានជាតិ

ទស្សនៈនិងមតិ៖ ការស្វែងរកដំណោះស្រាយ បញ្ហាប្រឈមលើទីផ្សារ កសិផលរបស់កសិករមិនអាចធ្វើបានដោយក្រសួងកសិកម្ម តែឯកឯងឡើយ

ភ្នំពេញ៖ ការស្វែងរកដំណោះស្រាយបញ្ហាប្រឈម ទៅលើទីផ្សារ កសិផលរបស់ប្រជាកសិករ ឬបញ្ហារបស់កសិករ៧០% ទូទាំងប្រទេស គឺមិនអាចធ្វើបានដោយក្រសួងកសិកម្ម តែឯកឯងនោះឡើយ ។

បញ្ហាប្រឈមបច្ចុប្បន្ន ដែលត្រូវដោះស្រាយ ជាអតិភាពមុននោះ គឺការយល់ច្រឡំ រឿងភារកិច្ច កាតព្វកិច្ច និងតួនាទីរបស់មន្រ្តីជំនាញនៃក្រសួងជំនាញ(ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម)។
បច្ចុប្បន្នក្រសួងកសិកម្ម បានបង្កើតនាយកដ្ឋាន ទំនាក់ទំនងទីផ្សារកសិកម្ម និងនាយកកដ្ឋាន កសិឧស្សាហកម្ម។ល។ ការយល់ច្រឡំ របស់មន្រ្តីជំនាញ នៃក្រសួងជំនាញ ក្នុងពេលចុះបំពេញការងារ នៅតាមសហគមន៍ និងសមាគម បានបង្កជាផលប៉ះពាល់យ៉ាងខ្លាំង មកលើតម្លៃកសិផល របស់កសិករ ដែលផលិតបាន ព្រោះដោយសារ រឿងមុខមាត់ និងការមើលបំណាំគ្នា។

ការចូលរួម ពីសំណាក់៖
១.ក្រសួងកសិកម្ម គឺជំរុញ និងបណ្តុះបណ្តាល បច្ចេកទេសក្នុងការផលិត របស់កសិករឲ្យទទួល បានគុណភាព ស្របទៅតាមស្តង់ដាទីផ្សារ។

២.ក្រសួងពាណិជ្ជកម្ម គឺជំរុញ បង្កើត និងស្វែងរកទីផ្សារក្នុងស្រុក និងក្រៅស្រុកដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃកសិផលដែលផលិតបានពីសំណាក់បងប្អូនប្រជាកសិករ។

៣.ក្រសួងឧស្សាហ៍កម្ម គឺជំរុញ បង្កើត ទប់ស្កាត់ និងតាមដានលើការផលិតកែច្នៃ របស់សហគ្រា សិប្បកម្ម និងរោងចក្រកែច្នៃ នៅក្នុងស្រុកលើគុណភាព នៃផលិតផលសម្រេច មុនធ្វើការនាំចេញ។

៤.ធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារSME គឺជំរុញ ចូលរួម បន្ថូរបន្ថយ និងលើកទឹកចិត្តដល់សហគ្រាស សិប្បកម្មនិងរោងចក្រកែច្នៃ កសិផលកក្នុងស្រុកដោយផ្តល់កម្ចី ក្នុងអាត្រាការប្រាក់ទាប ដោយលក្ខខណ្ឌ ល្អសមស្រប។

ក្រសួងនិងស្ថាប័នជំនាញទាំង៤ ខាងលើដើរតួនាទីយ៉ា ងសំខាន់ក្នុងការចូលរួមដោះស្រាយ បញ្ហប្រឈមរបស់បងប្អូន ប្រជាកសិករ ៕

To Top