ព័ត៌មានជាតិ

ព្រឹទ្ធសភា កំពុងពិភាក្សា និងអនុម័ត​ សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង ប្រទេសជាតិ​ ស្ថិតក្នុង អាសន្ន

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ ព្រឹទ្ធសភា​ បើកសម័យប្រជុំវិសាមញ្ញពិភាក្សានិង អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពមានអាសន្ន ។ 

សម័យប្រជុំព្រឹទ្ធសភាក្រោមអធិបតីភាពលោក ស៊ីម ការប្រធានស្ដីទីព្រឹទ្ធសភា នឹងមានការចញលរួមពីសមាជិកសមាជីការព្រឹទ្ធសភា៥៤រូបនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

 បើតាមលោក ម៉ម ប៊ុននាង​ សមាជិកនិងជាអ្នកនាំពាក្យព្រឹទ្ធសភា​ បានឲ្យដឹងថានៅថ្ងៃទី១៦ខែមេសា ឆ្នាំ២០២០ ថា​ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបាន កំណត់យ កថ្ងៃទី១៧ខែមេសា ដើម្បីបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភាពិភាក្សា និងអនុម័តលើសេចក្តី ព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ 

អ្នកនាំពាក្យបានបន្តថា​ សេចក្តីព្រាងច្បាប់នេះមាន១២មាត្រា និង៥ជំពូកត្រូវបាន រដ្ឋសភាអនុម័ត​ ​កាលពេលកន្លងមកដោយសំឡេង១១៥នៃចំនួនសមាជិករដ្ឋសភាចូលរួមទាំងអស់។ 

លោកបន្តថាសេចក្តីព្រាងច្បាប់នេះ​ មានគោលបំណងដើម្បីការពារសន្តិសុខជាតិ និង សណ្តាប់សាធារណៈ និងបរិស្ថានផងដែរ។  ច្បាប់នេះមានភាពចាំបាច់ណាស់មិនអាចខ្វះបាន ដើម្បីកំណត់អំពីសិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល​ ក្នុងដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាលនូវវិធានការចាំបាច់នានាដើម្បីឆ្លើតតបនឹងកាលៈទេសៈ ដូចជាអាទិ៍៖ គ្រោះថ្នាក់ដែលបង្ករឡើងដោយសង្គ្រាម  ឬឈ្លានពានពីបរទេស គ្រោះអាសន្នដោយសារជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ឬភាពធ្ងន់ធ្ងរដែលគម្រាមកំហែងអាចបង្ករគ្រោះថ្នាក់រីករាលដាលកម្រិតទូទាំងប្រទេស  បន្ទាប់ពីប្រទេសជាតិ​ បានដាក់ក្នុងភាពអាសន្ន។ 

លោកបន្តថា​ ប្រទេសជាតិច្រើន​ ដែលបានដាក់ចេញអនុវត្តច្បាប់នេះជាក់ស្តែងនោះមានប្រទេសទាំងនោះ​ បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ៕

ដោយ៖​ ស សំណាង

To Top