ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបន្តគាំទ្រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីជម្នះឧបសគ្គនានា ក្នុងកាថែរក្សាសន្ដិភាព ។
សម្ដេច ទៀ បាញ់ បានសរសេរ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ថា ដោយមានការគាំទ្រពីសំណាក់ពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ បានឆ្លងកាត់ឧបសគ្គច្រើន រាប់មិនអស់ ដោយជោគជ័យ ធ្វើឲ្យកម្ពុជា អាចរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានសម្រួល ដល់ការរស់នៅរបស់ពលរដ្ឋ ឲ្យកាន់តែមាន ភាពប្រសើរឡើង ជារៀងរាល់ថ្ងៃ។
សម្ដេច មានប្រសាសន៍ថា “ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រ រាជរដ្ឋាភិបាល ដើម្បីជម្នះឧបសគ្គនានា បន្តទៀត សម្រាប់ភាពប្រសើរឡើង របស់យើងទាំងអស់គ្នា”៕
ដោយ អេង ប៊ូឆេង