Covid-19

ដំណឹងថ្មី! សិក្ខាកាមយោធាកម្ពុជា ចំនួន ៣នាក់ នៅរុស្ស៊ី ឆ្លងកូវីដ១៩

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ មានសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សា នៅសហព័ន្ធរុស្ស៊ី ចំនួន៣រូប បានឆ្លងនូវជំងឺកូវីដ-១៩ បន្ទាប់ពីបានបញ្ជូនទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យក្រុង ក៏បានរកឃើញលទ្ធផលវិជ្ជមាន ។

យោងតាមរបាយការណ៍របស់ ការិយាល័យអនុព័ន្ធយោធា នៃស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសរុស្ស៉ី កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សិក្ខាកាមទាំង៣រូប នេះកំពុងសិក្សាឆ្នាំទី៣ ជំនាញវេជ្ជសាស្ដ្រទូទៅ នៅសាកលវិល័យវេជ្ជសា ស្ដ្រយោធានៃទី ក្រុងសេនភីតថើស្បឺក (Saint Petersburg) សហព័ន្ធរុស្ស៊ីដែលមានរាយនាម ដូចជា ៖ ទី១-នាយចំណង់ គុណ សំសុខហេង ,ទី២-នាយចំណង់ ណោ ស៊ីនឌីរតនៈ និងទី៣- ស៊ា ស៊ាងលី។

ស្ថានទូតកម្ពុជា ប្រចាំរុស្ស៉ី បានរៀបរាប់ថា មូលហេតុគឺការឆ្លងនេះ គឺដោយសារមានការឆ្លង ពីបណ្ដាសិក្ខាយោធាជនបរទេសដទៃទៀត ដែលសិក្សាក្នុងឆ្នាំជាមួយគ្នា និងស្នាក់នៅ ជាន់ជាមួយគ្នា។ បច្ចុប្បន្នសិក្ខាកាមយោធាកម្ពុជា ទាំង៣រូបត្រូវបានខាង សាលាបញ្ជូន ទៅមន្ទីរពេទ្យបាលជំងឺកូវីដ-១៩ និងកំពុងតាមដានសុខ ភាពបន្ដទៀត។

យោងតាមការរាយការណ៍ ពីប្រធានក្រុមប្រចាំសាលាផ្ទាល់ គឺស្ថានភាពជំងឺរបស់សិក្ខាកាម យោធាទាំង៣រូប នៅមិនទាន់មានសភាពធ្ងន់ធ្ងរទេ ដោយសារពួកគាត់បានរាយការណ៍ពីសុខ ភាព និងស្ថានភាពជំងឺរបស់គាត់ទាំងអស់គ្នា ប្រាប់ទៅពេទ្យដើម្បីពិនិត្យរកមេរោគ កូវីដ-១៩ ទាន់ពេល។

ភ្លាមៗនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរនៅ លើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា សិស្ស និស្សិតខ្មែរ ដែលកំពុងសិក្សា នៅតាមបណ្តាប្រទេសនានា ត្រូវថែទាំសុខភាព អនាម័យឲ្យបានល្អ និងរក្សាគម្លាតសង្គម ព្រមទាំងអនុវត្តនូវវិធានការការពារ ឲ្យបានខ្ជាប់ខ្ជួន ក្នុងគ្រាដែលមានការរីករាលដាលនៃមេរោគ កូវីដ-១៩ ៕

To Top