ព័ត៌មានជាតិ

ចាប់ពីព្រឹកនេះតទៅ! ភាគីពាក់ព័ន្ធដាក់ឲ្យដំណើរការ ប្រព័ន្ធរៀន ពីចម្ងាយ ដោយបញ្ចាំង និងផ្សព្វផ្សាយវីដេអូបង្រៀន

ភ្នំពេញ៖ តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន បានដាក់ឲ្យដំណើរការប្រព័ន្ធរៀនពីចម្ងាយ ដោយការបញ្ចាំង និងផ្សព្វផ្សាយវីដេអូបង្រៀន ចាប់ពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះតទៅ។

យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី២០ មេសានេះថា សិស្សានុសិស្សអាចទស្សនា វីដេអូបង្រៀនតាម ដូចខាងក្រោម៖

ទី១-ទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 ដែលជាប៉ុស្តិទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់ការអប់រំ។

ទី២-ការបញ្ជូនបន្តដោយ ទូរស្សន៍ផ្កាយរណបតេជោ DTV ប៉ុស្តិលេខ២២ ទៅកាន់តំបន់ជនបទ។

ទី៣-ប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបថ្មី ដែលទើបបង្កើតនៅគ្រប់ខេត្ត-រាជធានី និងតំបន់ទីប្រជុំជន។
និង៤-ការប្រើ Smartphone ដើម្បីប្រើប្រាស់ App របស់ក្រសួងព័ត៌មាន៕

ដោយ៖ អេង ប៊ូឆេង

To Top