Covid-19

កូវីដ-១៩! រដ្ឋមន្ដ្រីការពារជាតិ អំពាវនាវដល់ពលរដ្ឋខ្មែរ នៅតាមបណ្ដាប្រទេសនានា ត្រូវថែទាំសុខភាព និងអនាម័យ

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដាប្រទេសនានា ត្រូវថែទាំសុខភាព និងរក្សាអនាម័យឲ្យបានល្អ ដើម្បីបញ្ចៀសខ្លួនជំងឺកូវីដ១៩។

តាមរយៈគេហទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ សម្ដេច ទៀ បាញ់ បានសរសេរថា “សូមក្មួយៗសិស្ស និស្សិត ដែលកំពុងសិក្សានៅតាម បណ្តាប្រទេសនានា ថែទាំសុខភាព អនាម័យឲ្យបានល្អ និងរក្សាគម្លាតសង្គម (Social Distancing) ព្រមទាំងអនុវត្តនូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួន ក្នុងគ្រាដែលមានការរីករាលដាល នៃមេរោគ COVID-19” ៕

To Top