ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺ កូវីដ១៩” នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងបានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន ២នាក់ថ្មីបន្ថែមទៀតសរុបកើនដល់ ១០៧នាក់ ហើយមិនមានអ្នកឆ្លងថ្មីទៀតនោះទេ ៕