ព័ត៌មានជាតិ

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ពិភាក្សាលើរបៀបវារៈ ចំនួន២ នៅថ្ងៃស្អែក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ មេសា ស្អែកនេះ គណៈកម្មាធិការអចិន្ដ្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ដោយមានរបៀបវារៈ សំខាន់ៗចំនួន២។

យោងតាមសេចក្ដីជូនដំណឹងរបស់ ព្រឹទ្ធសភា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា របៀបវារៈទាំង២នោះរួមមានដូចខាងក្រោម ៖
ទី១-ពិនិត្យ និងសម្រេចលើរបាយការណ៍ ស្ដីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះ សម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៤ ។
និងទី២-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការ សម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤ ៕ ដោយ ៖ អេង ប៊ូឆេង

To Top