ព័ត៌មានជាតិ

IMF និងធនាគារពិភលោក ជុំរុញឲ្យបណ្តាប្រទេសនានា បន្តបើកពាណិជ្ជកម្ម ស្របពេលជំងឺកូវីដ១៩ កំពុងរាតត្បាត

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា មូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) និងធនាគារពិភពលោក (WBG)បានអំពាវនាវសុំឲ្យបណ្តាជាច្រើនរក្សានូវការធ្វើពាណិជ្ជកម្ម ខណៈដែលពិភពលោកទំាងមូល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបានព្រមានថា ការត្រួតពិនិត្យការនាំចេញ លើការផ្គត់ផ្គង់សម្ភារៈពេទ្យ និងសម្ភារៈចាំបាច់ផ្សេងៗទៀត អាចនឹងធ្វើឲ្យផ្ទុះឆេះ ។

លោក Gita Gopinath ប្រធានអ្នកសេដ្ឋកិច្ច របស់មូលនិធិរូបិយ វត្ថុអន្តរជាតិ បានលើកឡើងនៅក្នុង សន្និសីទសារព័ត៌មានមួយ ដែលមានវិទ្យាស្ថានធំៗ២ ចូលរួម បានថ្លែងថា នេះមិនមែនជាពេលវេលាដើម្បីធ្វើការរឹតត្បិតលើ ការផ្គត់ផ្គង់សម្ភារៈពេទ្យ និងឧបករណ៍ចាំបាច់ នៅទូទាំងពិភពលោកនោះទេ ។

លោក Gopinath បានឆ្លើយតបទៅនឹង ការចោទសួររបស់អ្នកសារព័ត៌មានម្នាក់ របស់ទីភ្នាក់ងារស៊ិនហួ ថា “វាមានសារៈសំខាន់ណាស់ ដែលនេះមិនប្រែក្លាយនៅពេលខាងមុខ ដែលជាកន្លែងដែលយើងធ្វើការផ្លាស់ប្តូរ រាល់ផលប្រយោជន៍ទាំងអស់ ដែលយើងតាមទទួលពីភាវូបពាណិជ្ជកម្ម” ។

យោងតាមសំឡេង របស់លោកស្រី Kenneth Kang នាយករងដេប៉ាដេម៉ង់ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅមូលនិធិរូបិយវត្ថុអន្តរជាតិ បានប្រាប់ដល់ស៊ិនហួ នៅក្នុងការសំណេរមួយដែលបានមកពីការធ្វើ បទសម្ភាសន៍ កាលពីពេលថ្មីៗនេះថា បណ្តាប្រទេសជាច្រើន គប្បីចៀសវាងការរិតត្បិតលើការធ្វើ ពាណិជ្ជកម្មលើផលិតផលសុខាភិបាល និងវេជ្ជសាស្ត្រ ដើម្បីធានាថា ផលិតផលទាំងនោះ នឹងទៅដល់លើទីកន្លែងដែលត្រូវការបំផុត ។
លោក David Malpass ប្រធានធនាគារពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃ សុក្រថា បណ្តាប្រទេសធំៗ ចាំបាច់បង្កើនជំហានរបស់ខ្លួនទៅមុខ និងសន្យាកុំប្រើប្រាស់វិបត្តិ ជាលេស ដើម្បីបិទ ឬប្លុកទីផ្សារនានា ។

គាត់បានថ្លែងថា “យើង គួរតែបើកទីផ្សារទូលាយ ហើយទីផ្សារទំាងនោះ នឹងមានភាពច្បាស់លាស់ និងការផ្គត់ផ្គង់ដល់កន្លែង ដែលមានតម្រូវការចាំបាច់បំផុត” ។ លោក Malpass បានឲ្យដឹងទៀតថា “ប្រទេសចិន កំពុងតែធ្វើការនាំចេញសម្ភារៈ វេជ្ជសាស្ត្រដើម្បី ជួយដល់ពិភពលោក ហើយគឺ “ទទួលការស្វាគមន៍យ៉ាងខ្លាំង” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top