ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី២៣-២៨ មេសា ភ្លៀងនឹងធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌលើផ្ទៃប្រទេស

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០។

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២ ៣-២៦°C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន ។

ជាមួយនឹងស្ថានភាពនេះ ក្រសួងក៏អំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា ៕

To Top