ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ស្ថានភាពបច្ចុប្បន្ន មិនអាចដាក់ប្រទេស ក្នុងភាពអាសន្ន បាននោះទេ (វីដេអូ)

ស្ថានភាពបច្ចុប្បន្ន មិនអាចដាក់ប្រទេស ក្នុងភាពអាសន្ន បាននោះទេ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ស្ថានភាពបច្ចុប្បន្ន មិនអាចដាក់ប្រទេស ក្នុងភាពអាសន្ន បាននោះទេhttps://dap-news.com/national/2020/04/22/49787/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ពុធ 22 មេសា 2020

ភ្នំពេញ ៖ លោកជិន ម៉ាលីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា បច្ចុប្បន្ននេះ មិនទាន់អាចដាក់ប្រទេស ក្នុងភាពមានអាសន្ន បាននោះទេ ។

លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានលើកឡើង ក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះថា ច្បាប់ស្តី ពីការគ្រប់គ្រង ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន មានភាពចាំបាច់ណាស់ ក្នុងការដាក់ប្រទេសក្នុងភាពអាសន្ន សម្រាប់កម្ពុជាព្រោះថា កម្ពុជា មិនទាន់មានច្បាប់នោះទេ ។ ព្រោះថាមានជាង៧០ ប្រទេស បានដាក់ប្រទេស ក្នុងភាពអាសន្ន ហើយកំពុងអនុវត្តតាមបទបញ្ញាត្តិខណៈ ប្រទេស គេបានជួបបញ្ហាឆ្លងជំងឺកូវីដ១៩ ។ ផ្ទុយទៅវិញ បើសិនកម្ពុជា មិនទាន់មានច្បាប់ហើយ ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ននោះពិបាក ។ គោលគំនិតនៃ ច្បាប់នេះគឺ ធ្វើយ៉ាងណា ដើម្បីស្របតាមបទបញ្ញត្តិ នៃរដ្ឋមម្មនុញ្ញ ។ ជាមួយគ្នានោះដែរ លោកបន្តថា ច្បាប់នេះចាំបាច់ ត្រូវមានតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ ប៉ុន្តែពេលនេះដោយសារស្ថានភាពបច្ចុប្បន្ន ក៏ដូចជាពិភពលោកបានកើតជំងឺកូវីដ១៩ ។ រាជរដ្ឋាភិបាលបានគិតគូរ ក្នុងការធ្វើច្បាប់នេះ ។

លោកបន្តថា បើស្ថានភាពល្អប្រសើរ នៅពេលសព្វថ្ងៃនេះ មិនចាំបាច់ដាក់ប្រទេស ក្នុងភាពអាសន្ននោះទេ ព្រោះថារាជរដ្ឋាភិបាល បានគ្រប់គ្រងស្ថានភាពបានល្អ ។ ផ្ទុយទៅវិញច្បាប់ នេះក៏នឹងអាចត្រូវដាក់អនុវត្ត នៅពេលខាងមុខព្រោះថា មិនដឹងអ្វីកើតឡើងនោះទេ ។

លោកបញ្ជាក់ថា ៖«បើមិនទាន់ដាក់ប្រទេសក្នុងភាពមានអាសន្នទេ ច្បាប់នេះ ក៏មិនទាន់យកមកអនុវត្តដែរ។ ច្បាប់កម្ពុជាមានភាពតឹងតែងជាងបណ្តាប្រទេសនានា ព្រោះកម្ពុជា អាចដាក់ប្រទេសក្នុងអាសន្ន បានត្រូវលក្ខខណ្ឌ១. ប្រទេសស្ថិតក្នុងគ្រោះថ្នាក់ ។ ២.មានការឯកភាពប្រមុខ ដឹកនាំប្រទេសទាំង៣រូបមាន នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ឯកភាពគ្នា ទើបព្រះមហាក្សត្រ ទ្រង់ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន» ។

លោកបញ្ជាក់បន្ថែមថា ៖«តាមខ្ញុំស្ថានភាពបច្ចុប្បន្ននេះ មិនស្ថិតក្នុងការដាក់ប្រទេស ស្ថិតក្នុងភាពមានអាសន្ននោះទេ ព្រោះថា រាជរដ្ឋាភិបាល បានគ្រប់គ្រងស្ថានភាព មានភាពល្អប្រសើរ ចំពោះជំងឺកូវីដ១៩»។

ចំណែកលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រធានអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាលបានលើកឡើងថាច្បាប់ស្តីពីការគ្រប់គ្រង ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន គឹច្បាប់ទី២ ដែលសំខាន់ សម្រាប់ ប្រជាពលរដ្ខខ្មែរគ្រប់រូបហើយ គឺស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីច្បាប់ស្តីពី ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៕ ដោយ ៖ ស សំណាង

To Top