Covid-19

សសកច ទទួលបានការឧបត្ថម្ភសម្ភារៈ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពីក្រុមហ៊ុន CAMBODIA POST

ភ្នំពេញ៖ តំណាងក្រុមហ៊ុន CAMBODIA POST (esolution) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានឧបត្ថម្ភសម្ភារៈសម្រាប់ការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច-CCJA) ។

ពិធីប្រគល់និងទទួលនេះ ប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល សសកច ស្ថិតក្នុងបុរីរុងរឿង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

សម្ភារៈទាំងនោះរួមមាន ម៉ាស់ចំនួន ៤០ប្រអប់ ជែលលាងដៃចំណុះ ៦០ML ចំនួន ៥០ដប និង របាំងការពារចំនួន ៥០បន្ទះ។

ក្នុងឱកាសនោះដែរលោក លីវ ស៊ាវគ័ង និងលោក ទេស សារ៉ារិទ្ឋ ជាសហប្រធាន សសកច ព្រមទាំងសមាជិក គណៈកម្មាធិការនាយក បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន CAMBODIA POST (esolution) ដែលបានជួយឧបត្ថម្ភសម្ភារៈសម្រាប់ការពារ និង ប្រយុទ្ធប្រឆាំង មេរោគកូវីដ១៩ (COVID-19) ដែលនេះជាកាយវិការមនុស្សធម៌មួយ គួរឱ្យគោរព និងកោតសរសើរ ដើម្បីជួយទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ៕

To Top