ភ្នំពេញ ថ្ងៃទី២៣ ខែមេសា៖ Facebook បានប្រកាស នៅថ្ងៃនេះថា ក្រុមហ៊ុន នឹងដាក់ ឲ្យកម្មវិធី Messenger Kids ដំណើរការក្នុងប្រទេស ចំនួន៧០ ទូទាំងពិភពលោក ដោយមានការបញ្ចូល នូវចំណុច ពិសេសថ្មីៗជាច្រើន ដើម្បីផ្តល់ភាពងាយស្រួល ដល់ឪពុកម្តាយ ក្នុងការជួយឲ្យកូនៗរបស់ ពួកគាត់រក្សា ការភ្ជាប់ទំនាក់ទំនង ជាមួយ នឹងមិត្តភក្តិរបស់ពួកគេ។
ជាមួយគ្នានេះ មាតា-បិតា និងអាណាព្យាបាល ក្នុងប្រទេសកម្ពុជា ក៏អាចទាញយកកម្មវិធីនេះ ដើម្បីឲ្យកូនៗរបស់ខ្លួនប្រើប្រាស់ ចាប់ពីថ្ងៃនេះតទៅ ទាំងលើប្រព័ន្ធ Android និង IOS ផងដែរ។ ខណៈដែលសហគមន៍ ជាច្រើន កំពុងតែស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីឆ្លើយតប ទៅនឹងវិបត្តិវីរុសកូវីដ-១៩ និងស្របពេល ដែលសាលារៀននានា បានបិទជាបណ្តោះអាសន្ន ហើយប្រជាពលរដ្ឋទូទៅ កំពុង អនុវត្តនីតិវិធី Bគម្លាតក្នុងសង្គម ឪពុកម្តាយជាច្រើន កំពុងតែចាប់អារម្មណ៍កាន់តែខ្លាំង ក្នុងការប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីជួយឲ្យកូនៗរបស់ពួកគាត់ រក្សាទំនាក់ទំនងជា មួយនឹងមិត្តភក្កិ និងក្រុមគ្រួសារ ប៉ុន្តែ ក៏ត្រូវស្ថិតក្រោម ការគ្រប់គ្រង របស់ពួកគាត់ ផងដែរ។
Messenger Kids ជាកម្មវិធីផ្ញើសារនិងជជែកកម្សាន្តជាវីដេអូ។ កម្មវិធីនេះនឹងជួយឲ្យកុមារៗ រក្សាការភ្ជាប់ ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារ របស់ពួកគេបាន យ៉ាងសប្បាយរីករាយ ក្នុងកម្រិតមួយដែលស្ថិត ក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ របស់ខ្លួន។ Facebook បានធ្វើការយ៉ាងប្រកៀកជាមួយ នឹងទីប្រឹក្សាយុវជន ឬ Youth Advisors ដែលជាក្រុម ជំនាញផ្នែកសុវត្ថិភាព លើប្រព័ន្ធអនឡាញ ការអភិវឌ្ឍ របស់កុមារ និងបណ្តាញសារព័ត៌មាន ដើម្បីរួមគ្នា បង្កើតកម្មវិធី Messenger Kids នេះឡើង។
Facebook នៅតែបន្តធ្វើការពិភាក្សា ជាមួយនឹងអ្នកជំនាញ ក្នុងវិស័យអប់រំ និងទីប្រឹក្សាផ្នែក សុវត្ថិភាពកុមារ ដើម្បីធានាឲ្យបានថា ក្រុមហ៊ុនកំពុងតែផ្តល់ សេវាមួយ ដែលជួយឲ្យមាន តុល្យភាព រវាងការគ្រប់គ្រង របស់ ឪពុកម្តាយ និងមុខងារទាំងឡាយដែលជួយ ឲ្យកុមារបានរៀនអំពីរបៀបភ្ជាប់ទំនាក់ទំនង ជាមួយគ្នាលើ អនឡាញ ប្រកបដោយការ ទទួលខុសត្រូវ។
កម្មវិធីនេះ ត្រូវបានបង្កើតឡើង សម្រាប់ក្មេង ប៉ុន្តែ ក្រោមការគ្រប់គ្រង របស់ឪពុកម្តាយ Messenger Kids មានលក្ខណៈពិសេសជាច្រើន សម្រាប់ក្មេងៗ ដើម្បីជួយឲ្យពួកគេរក្សា ការភ្ជាប់ទំនាក់ទំនង ជាមួយនឹងមនុស្ស ជាទីស្រឡាញ់របស់ពួកគេបាន។ នៅពេលដែលឪពុកម្តាយបង្កើតគណនីឲ្យកូនៗ កូនៗក៏ អាចចាប់ផ្តើម ជជែកកម្សាន្តជាវីដេអូ មួយទល់នឹងមួយ ឬជាក្រុមក៏បាន។ ជាមួយគ្នានេះ ឪពុកម្តាយ អាចចូលទៅ ត្រួតពិនិត្យមើល បញ្ជីឈ្មោះមនុស្សដែលកូនៗរបស់ ពួកគាត់ បានភ្ជាប់ទំនាក់ទំនងជាមួយ និងមើលថា តើអ្នកទាំងនោះ បើកអនឡាញ នៅពេលណា។
រូបភាពតំណាងឲ្យម៉ាសការពារ រូប emoji ដ៏សម្បូរបែប និងសំឡេងនិមិត្តផ្សេងៗ នឹងធ្វើឲ្យការសន្ទនា មានភាពរស់រវើក។
ក្រៅពីការជជែកជាវីដេអូទៅ ក្មេងៗក៏អាចផ្ញើរូបថត វីដេអូ ឬសារជាអក្សរ ទៅកាន់មិត្តភក្តិ របស់ពួកគេ ក៏ដូចជាផ្ញើសារចូលទៅកាន់កម្មវិធី Messenger ធម្មតា របស់អ៊ុំ ពូ មីង របស់ខ្លួនផងដែរ ប៉ុន្តែ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ។
កម្មវិធីសម្រាប់ក្មេងៗដ៏សម្បូរបែប ដូចជា GIF ស៊ុមរូបថត ស្ទីកឃើ ម៉ាសការពារ និងកម្មវិធី គូររូបផ្សេងៗ នឹងអនុញ្ញាតឲ្យក្មេងៗ អាចបង្កើតមាតិកាជាច្រើន ក៏ដូចជាបង្ហាញពីការយល់ឃើញ របស់ពួកគេផងដែរ។
Messenger Kids ផ្ដល់ជូនឪពុកម្តាយ នូវលទ្ធភាពកាន់តែច្រើន ដើម្បីគ្រប់គ្រងកូនៗ បញ្ជីមិត្តភក្តិរបស់កូនៗ ព្រមទាំងអាចចូលទៅពិនិត្យមើលថាតើកូនៗកំពុងតែប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើអ្វីខ្លះ ផងដែរ។ លើសពីនេះទៅទៀត ឪពុកម្តាយក៏អាច គ្រប់គ្រងគណនី និងបញ្ជីមិត្តភក្តិ របស់កូនៗបានផងដែរ តាមរយៈប្រអប់ Messenger Kids Parent Dashboard នៅក្នុង Facebook ផ្ទាល់របស់ពួកគាត់តែម្ដង ដែលដំណើរការទាំងលើប្រព័ន្ធ iOS និង Android។
វិធីប្រើប្រាស់កម្មវិធី
រាល់គណនីរបស់កុមារទាំងអស់ដែលមាននៅលើ Messenger Kids ត្រូវតែបង្កើតឡើងដោយឪពុកម្តាយ របស់ពួកគេ។ មាតា-បិតា អាចបង្កើតគណនី Messenger Kids សម្រាប់កូនៗបានតាមជំហាន៤ ខាងក្រោមនេះ៖
ទាយយកកម្មវិធី៖ ដំបូង ត្រូវទាញយកកម្មវិធី Messenger Kids ដើម្បីដំឡើងលើ iPad, iPod ឬទូរស័ព្ទ iPhone ពី App Store។
ផ្ទៀងផ្ទាត់៖ បន្ទាប់មក ត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងឧបករណ៍ដែលកូនលោកអ្នកត្រូវប្រើ តាមរយៈការប្រើប្រាស់ឈ្មោះ (Username) និងលេខសម្ងាត់ (Password) Facebook ផ្ទាល់ខ្លួនរបស់អ្នក។ សូមបញ្ជាក់ថា នេះមិនមែនជាការបង្កើតគណនី Facebook ថ្មីមួយសម្រាប់ កូនរបស់អ្នក ឬជាការផ្ដល់សិទ្ធឲ្យកូនៗចូលប្រើគណនី Facebook របស់លោកអ្នកនោះឡើយ។
បង្កើតគណនីមួយ៖ ដើម្បីបញ្ចប់ដំណើរការនៃការដំឡើង លោកអ្នកត្រូវតែបង្កើតគណនីមួយ សម្រាប់កូនរបស់អ្នក ខណៈដែលក្នុងគណនីនោះ អ្នកនឹងត្រូវតែបញ្ចូលឈ្មោះរបស់ពួកគេ ក៏ដូចជា កំណត់ និងជ្រើសរើសបន្ថែមនូវលក្ខណៈពិសេសផ្សេងៗ។ បន្ទាប់មក លោកអ្នកអាចប្រគល់ឧបករណ៍ ដែលត្រូវបានដំឡើងគណនី Messenger Kids នោះ ទៅកូនរបស់លោកអ្នកបាន ដើម្បីឲ្យ ពួកគេអាច ចាប់ផ្តើមជជែកកម្សាន្តជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ។
បញ្ចូលមិត្តភក្តិ៖ ដើម្បីបញ្ចូលមិត្តភក្តិក្នុងបញ្ជីមិត្តភក្តិកូនៗរបស់អ្នក សូមចូលទៅកាន់ប្រអប់ Messenger Kids Parent Dashboard នៅក្នុងគណនី Facebook ផ្ទាល់ខ្លួនរបស់អ្នក។ ដើម្បីចូលទៅកាន់ប្រអប់នោះ សូមចុចលើពាក្យ «More» ឬ «មើលច្រើនទៀត» ដែលមាន នៅឯជ្រុងខាងស្ដាំនៃ ផ្នែកខាងក្រោមនៃអេក្រង់ នៅក្នុងគណនី Facebook ផ្ទាល់ខ្លួនរបស់អ្នក ហើយចុចលើពាក្យ «Messenger Kids» នៅក្នុងប្រអប់ Explore។
ព័ត៌មានបន្ថែម និងផែនការបន្ទាប់
នៅលើ Messenger Kids មិនមានការផ្សាយពាណិជ្ជកម្មឡើយ ហើយព័ត៌មានរបស់កូនលោកអ្នក មិនត្រូវបានយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្សាយពាណិជ្ជកម្មឡើយ។ លោកអ្នកអាចទាញយកកម្មវិធីនេះ បាន ដោយឥតគិតថ្លៃ ហើយក៏គ្មានការបង់ថ្លៃអ្វីបនែ្ថមក្នុងកម្មវិធីនេះដែរ។ Messenger Kids ក៏ត្រូវបានបង្កើតឡើង ដោយអនុលោមតាមច្បាប់ស្ដីអំពីឯកជនភាពនិងការការពារការអនឡាញរបស់កុមារ ផងដែរ(COPPA)។
យើងបន្តធ្វើការជាមួយនឹងឪពុកម្តាយ អ្នកជំនាញផ្នែកសុវត្ថិភាព និងសន្តិសុខ ដើម្បីធ្វើឲ្យកម្មវិធី Messenger Kids កាន់តែមានភាពល្អប្រសើរ ហើយនៅថ្ងៃនេះ យើងក៏បានប្រកាសពីវិធីថ្មីៗក្នុងការជួយឲ្យឪពុកម្តាយ រក្សាការភ្ជាប់ទំនាក់ទំនងរបស់កូនៗជាមួយនឹងមិត្តភក្តិរបស់ពួកគេ ផងដែរ។ កម្មវិធីនេះ នឹងដាក់ឲ្យដំណើរ ការទូទាំងពិភពលោក នៅប៉ុន្មានខែខាងមុខនេះ។ សូមអានបន្ថែមទៀតអំពីកម្មវិធីនេះ នៅទីនេះ [LINK TO NRP]។
សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតអំពីកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រ messengerkids.com។
សម្រាប់ព័ត៌មានថ្មីៗអំពីរបៀបប្រើប្រាស់ Messenger Kids សូមចូលទៅកាន់មជ្ឈមណ្ឌលផ្តល់ជំនួយ ឬ Help Center របស់យើង៕
Facebook’s Messenger Kids is available in Cambodia starting today
Phnom Penh – April 23 – Today Facebook announced that it is rolling out Messenger Kids to more than 70 countries globally and adding in new opt-in features for parents to help their kids connect with their friends. Parents in Cambodia will be able to download the app from today for Android and iOS devices.
As many communities are managing their response to COVID-19, with schools closed and people practicing physical distancing, parents are turning to technology more than ever to help their kids connect with friends and family, and looking to do so in a parent-controlled way.
Messenger Kids is a video chat and messaging app that helps kids connect with friends and family in a fun, parent-controlled space. Facebook has worked closely with Youth Advisors, a team of experts in online safety, child development and media, to help shape the Messenger Kids app.
Facebook continues to consult child safety advocates and educators to ensure they are providing a service that balances parental control with features that help kids learn how to connect responsibly online.
Made for Kids, Controlled by Parents
Messenger Kids is full of features for kids to connect with the people they love. Once their account is set up by a parent, kids can start a one-on-one or group video chat. The home screen shows them at a glance who they are connected with to, and when those contacts are online.
- Playful masks, emojis and sound effects bring conversations to life.
- In addition to video chat, kids can send photos, videos or text messages to their parent-approved friends and adult relatives, who will receive the messages via their regular Messenger app.
- A library of kid-appropriate and specially chosen GIFs, frames, stickers, masks and drawing tools lets them decorate content and express their personalities.
- Messenger Kids gives parents more control. Parents manage the contact list and have visibility into how their kids are using the app. Parents control kids’ accounts and contacts through the Messenger Kids Parent Dashboard in their main Facebook iOS and Android app:
How to Get Started
Every child account on Messenger Kids must be set up by a parent. For parents, setting your child up with a Messenger Kids account is done in four steps:
- Download: First, download the Messenger Kids app on your child’s iPad, iPod touch, or iPhone from the App Store.
- Authenticate: Then, authenticate your child’s device using your own Facebook username and password. This will not create a Facebook account for your child or give them access to your Facebook account.
- Create an account: Finish the setup process by creating an account for your child, where you’ll provide their name and opt-in to any additional features. The device can then be handed over to the child so they can start chatting with family and friends.
- Add contacts: To add people to your child’s contact list, go to the Messenger Kids Parent Dashboard panel in your main Facebook app. To get there, click on “More” on the bottom right corner in your main Facebook app, and click “Messenger Kids” in the Explore section.
More Information and What’s Next
There are no ads in Messenger Kids and your child’s information isn’t used for ads. It is free to download and there are no in-app purchases. Messenger Kids is also designed to be compliant with the Children’s Online Privacy and Protection Act (COPPA).
We continue to work with parents, safety and security experts to improve Messenger Kids and today we have also announced new ways to help parents connect kids with their friends. These products will roll out globally in coming months. Read more about these here [LINK TO NRP].
For more specific information about the app, visit messengerkids.com.
For the latest on how to use Messenger Kids, visit our Help Center.