Covid-19

ធនាគារជាតិនៃកម្ពុជា ស្នើឲ្យគ្រឹះស្ថានធនាគារ លើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជន រហូតដល់ខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ក្នុងស្ថានភាពពិភពលោក ក៏ដូចជា កម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃវិរុស កូវីដ-១៩ ធនាគារជាតិនៃកម្ពុជា ស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់ ផ្ដល់ការ អនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់ ជាពិសេស បន្ធូរបន្ថយ កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជន របស់ខ្លួន ចាប់ពីថ្ងៃចេញលិខិតតទៅ រហូតដល់ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្ដីជម្រាបជូនរបស់ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះថា ធនា គារជាតិ ធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែល បាននិងកំពុង អនុវត្តវិធានការនានា ដែលបានដាក់ចេញកន្លងមក។

ធនគារជាតិបន្ដថា «ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជា កម្ពុជា កំពុងប្រឈមនឹងការរីករា លដាលនៃវិរុសកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា ស្នើសុំការយោគយល់ពីគ្រប់គ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ការអនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគាត់ មួយកម្រិតទៀតក្នុងគ្រាលំបាកនេះ ដូចជា ការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណ ទាន ឬលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួន ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅកម្ពុជ ជាសះស្បើយសរុបចំនួន ១១០នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ សរុបចំនួន១២នាក់ ហើយចំនួនអ្នកឆ្លងសរុបមាន ១២២នាក់ ៕

ដោយ៖ អេង ប៊ូឆេង

To Top
×