ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនជ្រើសរើសដើរលើផ្លូវខុសពីសហគមន៍អន្តរជាតិទេ។
លោក Geng Shuang បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “សហរដ្ឋអាមេរិកសន្មត់ថា អង្គការសុខភាពពិភពលោក គួរតែធ្វើការដេញថ្លៃ ពីព្រោះខ្លួនជាអ្នកចូលរួមវិភាគទានធំ ជាងគេសម្រាប់អង្គការសុខភាពនេះ ។ នេះជាប្រភេទនៃ អនុត្តរភាព។ បច្ចុប្បន្ននេះតាមរយៈការគាំទ្រដល់អង្គការ សុខភាពពិភពលោក យើងនឹងអាចទប់ស្កាត់ការរីករាលដាល នៃវីរុសនេះបន្ថែមទៀត។ វាជាបញ្ហាជីវិតនិងមរណភាព។ នេះគឺជាការឯកភាពគ្នា ដែលបានចែករំលែកដោយភាគច្រើន នៃបណ្តាប្រទេសនានា និងជាជម្រើសមួយដែលអ្នកមានសមត្ថភាពវិនិច្ឆ័យនឹងធ្វើ។
លោក Geng បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើ ឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រហែលជាលែងផ្តល់មូលនិធិ ដល់អង្គការសុខភាពពិភពលោកទៀត។
លោក Geng បាននិយាយថា សហរដ្ឋអាមេរិកបាន លាបពណ៌ និងវាយប្រហារអង្គការសុខភាពពិភពលោក ដោយគ្មានមូលដ្ឋានពិត។ យុទ្ធសាស្រ្តនៃសម្ពាធនិងការបង្ខិតបង្ខំរបស់ខ្លួន នឹងទាញការរំខានពីសហគមន៍អន្តរជាតិ។
លោកបានមានប្រសាសន៍ថា ដឹកនាំដោយអគ្គនាយក Tedros Adhanom Ghebreyesus, WHO បាននិងកំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងគោលដៅ និងយុត្តិធម៌ផ្អែកលើវិទ្យាសាស្ត្រ។ ពហុភាគីនិយម និងការពារតួនាទី និងសិទ្ធិអំណាចរបស់អង្គការសហប្រជាជាតិ៕
ប្រែសម្រួលៈ ណៃ តុលា