ព័ត៌មានជាតិ

បណ្ណាល័យ តាមអនឡាញ របស់ក្រុមហ៊ុនCHD “បំភ្លឺ អនាគត ”ចាប់ផ្តើមដាក់ប្រើប្រាស់ ជាផ្លូវការ

បណ្ណាល័យតាមអនឡាញរបស់ក្រុមហ៊ុនCHD “បំភ្លឺ អនាគត ”ចាប់ផ្តើមដាក់ប្រើប្រាស់ជាផ្លូវការ

បណ្ណាល័យតាមអនឡាញរបស់ក្រុមហ៊ុនCHD “បំភ្លឺ អនាគត ”ចាប់ផ្តើមដាក់ប្រើប្រាស់ជាផ្លូវការhttps://dap-news.com/national/2020/04/26/50621/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អាទិត្យ 26 មេសា 2020

ភ្នំពេញ ៖ បណ្ណាល័យតាមអនឡាញ ដែលមានឈ្មោះថា “បំភ្លឺ អនាគត”ដែលដំណើរការ ដោយក្រុមហ៊ុន CHD មានអាសយដ្ឋាន (http://www.chd.com.cn/library (http://www.chd.com.cn/library) បានចាប់ផ្តើម ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ។

ក្នុងនាមជាចំណែកសំខាន់មួយនៃគម្រោង សមាហរណកម្មឆ្លងវប្បធម៌ “បំភ្លឺអនាគត” របស់ក្រុមហ៊ុន CHD បណ្ណាល័យតាមអនឡាញមួយនេះ ត្រូវបានធ្វើ ឡើងក្នុងគោលបំណងផ្តល់ធនធានការអប់រំ ផ្នែក វិទ្យាសាស្រ្ត សោភ័ណភាព និង អក្សរសាស្រ្ត ជាដើម ដល់កុមារកម្ពុជា ដើម្បីជួយពួកគេឲ្យបន្តការសិក្សា នៅក្នុងផ្ទះ ខណៈផ្អាកការចូលរៀននៅសាលា។

ក្នុងអំឡុងពេលរីករាលដាល នៃជំងឺឆ្លង បណ្ណាល័យ តាមអនឡាញ ជាការលាតសន្ធឹងបន្តផ្នែកអេឡិចត្រូនិច នៃគម្រោងកាតព្វកិច្ចសង្គមរបស់សហគ្រាសដែល ឈ្មោះ “បំភ្លឺអនាគត” របស់ក្រុមហ៊ុន CHDដែលបានបង្ហោះតាមអនឡាញនូវកម្មវិធីដ៏សម្បូរបែប ដូចជា សៀវភៅ រូបភាព និងវីដេអូអំពី ការបង្ការជំងឺឆ្លង សៀវភៅអាននៅក្រៅ ថ្នាក់រៀន ពិសោធន៍ វិទ្យាសាស្រ្តSTEAM ។ល។ ទាំងនេះ ដើម្បី ឃោសនាចំណេះដឹង វិទ្យាសាស្រ្ត អំពីការបង្ការជំងឺ ឆ្លងសម្រាប់កុមារដែលមានអាយុពី៥ដល់១៦ ឆ្នាំ ក៏ដូចជាបង្កើតវេទិកាសិក្សាតាមអនឡាញសម្រាប់ កុមារក្នុងតំបន់ដែរ ។

ថ្ងៃក្រោយ បណ្ណាល័យតាមអនឡាញឈ្មោះ “បំភ្លឺ អនាគត” នឹងដំណើរការនៅកម្ពុជាតាមគ្រប់ទម្រង់ សំដៅកសាងស្ពានចំណេះដឹងសម្រាប់កុមារ ។

ក្រៅពីបណ្ណាល័យតាមអនឡាញ “បំភ្លឺអនាគត ” គម្រោងកាតព្វកិច្ចសង្គមរបស់សហគ្រាសដែល ឈ្មោះ “បំភ្លឺអនាគត ”របស់ក្រុមហ៊ុន CHD ដែល បានចាប់ដំណើរការជាផ្លូវការនៅឆ្នាំ២០២០ នឹងរៀបចំ ធ្វើសកម្មភាពមួយចំនួនទៀត រួមមាន ការបើកធ្វើពិព័រណ៍រូបភាព និងការប្រកួតគូរគំនូរសម្រាប់កុមារ ដែលឈ្មោះ “ថាមពលពេលអនាគត”ជាដើម ដើម្បី អនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ ” បង្ហាញពី គុណតម្លៃប្រកបដោយនវានុវត្ដន៍ភាពស៊ីសង្វាក់គ្នានៃបៃតងភាពបើកចំហ និងការរួមគ្នាអភិវឌ្ឍន៍ ក៏ដូចជា ជំរុញការរួមរស់នៅប្រកបដោយភាពចុះសម្រុង គ្នារវាងមនុស្សជាតិ និងធម្មជាតិ ៕

To Top