ព័ត៌មានជាតិ

ត្រីមាសទី១ ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រេចបានជិត ៦សែន ហិកតា

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រេចបានចំនួន៥៩៧ ៥០៨ ហិកតា ស្មើនឹង ១៣០% នៃផែនការ ចំនួន៤៥៩៥៩៤ ហិកតា។

យោងតាមរបាយការណ៍ ស្ដីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំត្រីមាស ទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ដ ដែលចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹង ថា «នៅក្នុងត្រីមាស ទី១ ឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេសត្រូវ បានបញ្ចប់ ដោយសម្រេចធ្វើការដាំដុះបាន ចំនួន៥៩៧ ៥០៨ ហិកតា ស្មើនឹង១៣០% នៃផែន ការចំនួន ៤៥៩៥៩៤ ហិកតា»។

ក្រសួងបន្ដថា រីឯការចូលរួមទប់ស្កាត់ បទល្មើសផ្សេងៗទៀត ជាពិសេសបទ ល្មើសព្រៃឈើ បទល្មើសជលផលក្រោម កិច្ចសហការជាមួយ គណៈកម្មការអន្ដរក្រសួង ព្រមទាំងបទល្មើសចលនា សត្វដោយខុសច្បាប់ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ចំណែកឯការចុះធ្វើអធិការកិច្ច ជី-ថ្នាំ កសិកម្ម ការជំរុញការងារផ្សព្វផ្សាយ កសិកម្មតាមគ្រប់រូប ភាពបានប្រព្រឹត្តទៅក្រោម កិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើរជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម ទៅតាមភារកិច្ចក្នុងស្មារតី ទទួលខុសត្រូវ ៕

ដោយ៖ អេង ប៊ូឆេង

To Top