ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ ឆ្លងសេចក្តីព្រាងច្បាប់ ចំនួន២

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២០ នៅទីស្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បី ពិនិត្យឆ្លងសេចក្តីព្រាង ច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធ មហាប្រល័យ។

កិច្ចប្រជុំនាពេលព្រឹកនេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ នៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញផ្នែកច្បាប់ និង អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top