Covid-19

COVID-19៖ ប្រមុខការពារជាតិ ក្រើនរំលឹកដល់កងទ័ព និងនិស្សិតខ្មែរនៅក្រៅប្រទេស បន្តថែរក្សាអនាម័យ

ភ្នំពេញ៖ ក្នុងអំឡុងពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបន្តក្រើនរំលឹកដល់កងទ័ពនិងនិស្សិត ខ្មែរនៅក្រៅប្រទេស បន្តថែរក្សាអនាម័យ អោយបានជាប់ជានិច្ច។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើបណ្ដាញហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា «សូមក្មួយៗ កងទ័ព សិស្ស និស្សិត ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព និង សិក្សា នៅតាមបណ្តាប្រទេសនានា កុំធ្វេសប្រហែសឱ្យសោះ នូវវិធានការការពារនានាឱ្យបានខ្ជាប់ខ្ជួន ជាពិសេស ថែទាំ សុខភាព អនាម័យឱ្យបានល្អ ក្នុង គ្រា ដែល មាន ការរីករាលដាលរោគ COVID-19»៕

To Top