ព័ត៌មានជាតិ

ប្រមុខការពាជាតិ ជំរុញឲ្យមេទ័ពទាំងអស់ យកចិត្តទុកដាក់ ចំពោះកងទ័ពកំពុងឈរជើង នៅតាមបណ្តោយព្រំដែន

ប្រមុខការពាជាតិ ជំរុញឲ្យមេទ័ពទាំងអស់ យកចិត្តទុកដាក់ ចំពោះកងទ័ពកំពុងឈរជើង នៅតាមបណ្តោយព្រំដែនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញ ថ្នាក់ដឹកនាំនៃកងយោធពល ខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ចំពោះបងប្អូនកងទ័ព ដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា គ្រាដែលរដូវវស្សានឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នេះ ថា ” សូមថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះបងប្អូនកងទ័ពរបស់យើង ជាពិសេសបងប្អូនដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា គ្រាដែលរដូវវស្សានឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ”៕

ដោយ៖ បាន ធារ៉ូ

To Top