ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានប្រកាស ផ្ដល់គ្រឿងឥស្សរិយយសដល់ ឥស្សរជនកម្ពុជា ចំនួន២រូប ដែលនឹងទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៩ មេសា បានឲ្យដឹងថា លោក ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នឹងទទួលគ្រឿង ឥស្សរិយយស ដែលជាការទទួលស្គាល់ ពីការចូលរួមចំណែក ក្នុងការក្នុងការលើកកម្ពស់ ចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុង។
ចំណែក លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ ផែស្វយ័តក្រុងព្រះសីហនុ នឹងទទួលគ្រឿងឥស្សរិយយស ដែលជាការទទួលស្គាល់ពីការ ចូលរួម ចំណែកក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា ក្នុងវិស័យ អភិវឌ្ឍន៍កំពង់ផែ។
ស្ថានទូតជប៉ុន បានបញ្ជាក់ថា ឥស្សរជនកម្ពុជាទាំង២រូបនេះ ត្រូវបានទទួលស្គាល់ ពីគុណសម្បត្តិ ក្នុងការបម្រើផលប្រយោជន៍សាធារណៈ និងសមិទ្ធផលដ៏លេចធ្លោរបស់ ពួកគាត់នៅ ក្នុងវិស័យផ្សេងៗនៅក្នុងសង្គម៕
អេង ប៊ូឆេង