កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ សមាជិកសមាជិកា នាំយកអំណោយរបស់ សាខាបាទក្រហមកម្ពុជា សហការជាមួយអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវខ្វះខាត ចាស់ជរាស្ត្រី ម៉េម៉ាយ ជនងាយរងគ្រោះចំនួន៣ភូមិ ភូមិស្រែត្រាវ ១៥គ្រួសារ ភូមិស្រែថ្មី១៥គ្រួសារ ភូមិថ្មស៧០គ្រួសារស្ថិតក្នុងឃុំថ្មសស្រុកបូទុមសាគរខេត្តកោះកុងសរុបចំនួន១០០គ្រួសារ។
នាឱកាសនោះលោកស្រី មិថុនា ភូថង បានថ្លែងថា ទោះបីជំងឺឆ្លងកូវិដ១៩ ជាជំងឺឆ្លងមានហានិភ័យខ្ពស់ ដែលមានការរីរាលដាល នៅលើពិភពលោកក៍ដោយ តែកាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀងឡើយកាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមៗ ។
លោកស្រីអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ យើងត្រូវមានការប្រុងប្រយត្ន័ជានិច្ច ចំពោះជំងឺឆ្លងកូវីដ១៩ ដោយត្រូវថែទាំសុខភាព ធ្វើអនាម័យជាប់ជានិច្ច ជាប្រចាំក្នុងការរស់នៅ ពិសេសអនុវត្តអោយបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យនិងពីក្រុមលោកគ្រូពេទ្យ ហើយយើងត្រូវចូលរួម ទប់ស្កាត់ការរីករាលដាល មេរោគជំងឺកូវីដ១៩បន្តទៀត។
លោកស្រីបានបន្ថែមថា បើបងប្អូនមានលក្ខណៈសង្ស័យ ពីសុខភាពខ្លួនឯងឬកូនចៅ ខុសពីក្រក្រតីបងប្អូនត្រូវអញ្ជើញ ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានបងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពិនិត្យសុខភាព ឬធ្វើការព្យាបាល និងផ្តល់ប្រឹក្សាជូនបងប្អូន ហើយសូមបងប្អូនធ្វើការ អនាម័យជាប់ជានិច្ចតាមការ ណែនាំផ្សព្វផ្សាយរបស់ ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។
អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋក្រីក្រទាំង ១០០គ្រួសារ ហើយក្នុងមួយគ្រួសារៗទទួលបាន: អង្ករ២០ គីឡូក្រាម គ្រឿងឧបភោគបរិភោគអាវយឺត ទឹកអាកុលលាងដៃថ្នាំម៉ូស ១ដប ប័ណ្ណប្រកាសស្តីពីអនាម័យ ១សន្លឹក និងថវិកាមួយចំនួនផងដែរ ៕