ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល១០ថ្ងៃ គិតពីថ្ងៃទី២៣ មេសា -២ ឧសភា ឆ្នាំ២០២០ មានប្រពលរដ្ឋយករថយន្ដទៅ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត (ឆៀក) ទូទាំងប្រទេស ចំនួន ២៤.៨៩៧ គ្រឿង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ថា ក្រសួងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ដែល រក្សា បានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាពិសេស អត់ធ្នត់រង់ចាំទទួលសេវា ខណៈការ ត្រួត ពិនិត្យនេះ ត្រូវការពេលវេលា ដើម្បីពិនិត្យម៉ត់ចត់ ដើម្បីសុវត្ថិភាព ទាំងអស់គ្នា។
ក្រសួងបញ្ជាក់ថា «គិតចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ការត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ទូទាំងប្រទេស សរុបចំនួន ២៤.៨៩៧ គ្រឿង។ទិន្នន័យ នេះ មានការកើនឡើងខ្ពស់ជាគំហុក ជាពិសេស៤ថ្ងៃចុងក្រោយ ដែលគិតជាមធ្យម ប្រមាណ ៤ពាន់គ្រឿង ក្នុង១ថ្ងៃ»។
លើសពីនេះទៅទៀត ក្រសួងសាធារណការ ស្នើឲ្យប្រជាពលរដ្ឋ បន្តគោលការណ៍អនាម័យ ពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ទាំងអស់គ្នា៕
ដោយ ៖ អេង ប៊ូឆេង




