ព័ត៌មានជាតិ

GMAC អំពាវនាវឲ្យអ្នកបញ្ជទិញ សម្លៀកបំពាក់ ស្បែកជើង មេត្តាទូទាត់បំណុលរបស់ខ្លួនផង

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ ដែលទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរពីកម្ពុជា មេត្តាគោរពតាម លក្ខ ខណ្ឌ ទូទាត់ប្រាក់សម្រាប់ទំនិញ ដែលបានទទួលរួចហើយ ឬដែលកំពុងដឹកទៅឲ្យអ្នកបញ្ជា ទិញ។

យោងតាមលិខិតអំពាវនាវ របស់ GMAC នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កម្ពុជាជាប្រទេសទី១ ក្នុងពិភពលោកដែលភ្ជាប់ពាណិជ្ជកម្មទៅនឹងស្ដង់ដារការងារ។
GMAC បន្ដថា ចាប់ពីតាំងពីការអំពាវនាវរបស់ GMAC កាលពីមុនទៅអ្នកបញ្ជាទិញទាំងអស់ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ GMAC ទទួលបានការប្ដេជ្ញាចិត្តពីអ្នកបញ្ជាទិញមួយចំនួន ដែលសមាគម GMAC និងប្រជាជនកម្ពុជា មានការដឹងគុណ ប៉ុន្ដែស្ថានភាពចាប់ពីពេលនោះ មកកាន់តែអាក្រក់ជាសកល និងជាពិសេស ក្នុងប្រទេសកម្ពុជា។

GMAC បន្ថែមថា គិតត្រឹមពេលសរសេរលិខិតនេះ រោងចក្រចំនួន១៨០បានព្យួរប្រតិបត្តិ របស់ខ្លួន ហើយរោងចក្រចំនួន៦០ បន្ថែមទៀត នឹងឈានទៅរកការព្យួរផងដែរ ។ ការព្យួរនេះ កំពុងប៉ះពាល់ដ ល់កម្មករជាង១៥០.០០០នាក់ ដែលត្រូវបានព្យួរការងារជាបណ្ដោះអាសន្នរហូតមកដល់ពេល នេះ ដោយមិនដឹងច្បាស់លាស់ថា នឹងបន្ដការងារវិញនៅពេលណា ហើយកម្មករជិត២០០.០០០ នាក់នឹងត្រូវព្យួរការងារ នាពេលខាងមុខឆាប់ៗនេះ ដែលនឹងប៉ះពាល់មិនត្រឹមតែកម្មករនោះ ទេ ប៉ុន្ដែថែមទាំងសមាជិកគ្រួសារប្រមាណ២លាននាក់ដែលពឹងផ្អែកលើពួកគេ។

GMAC បញ្ជាក់ថា «យើងយល់អំពីភាពលំបាកដែលអ្នកបញ្ជាទិញកំពុងប្រឈមមុខ ប៉ុន្ដែយើងពិតជាអំពាវនាវយ៉ា ង ខ្លាំងទៅអ្នកបញ្ជាទិញទាំងអស់មេត្តាគោរពតាមលក្ខខណ្ឌ ទូទាត់ប្រាក់សម្រាប់ទំនិញដែល បានទទួលរួចហើយ និង/ឬដែលកំពុងដឹកទៅឲ្យ អ្នកបញ្ជាទិញ។រោងចក្រនៅកម្ពុជាកំពុងរងគ្រោះ រួចហើយពីការលុបចោលការបញ្ជា ទិញជាច្រើន និងការគ្មានបញ្ជាទិញថ្មីៗ ហើយមិនអាចទ្រាំ ទ្រនឹងការមិនទូទាត់ប្រាក់»។

GMAC អះអាងថា «ខណៈផលិតកំពុងត្រូវបានធ្វើការនាំចេញ រោងចក្ររបស់ យើងត្រូវតែទទួល បានការទូទាំត់នូវ អ្វីដែលត្រូវបានជំពាក់ ហើយការផ្ដល់អ្វីតិចជាងនេះ គឺមិនត្រឹមត្រូវនោះទេ។ លក្ខខណ្ឌទូទាត់ប្រាក់អាចពិភាក្សាគ្នាបាន ប៉ុន្ដែការមិនទូទាត់ គឺមិនអាចទទួលយកបានទេ។ ហេតុដូច្នេះ យើង សូមអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់មេត្តា ទូទាត់នូវអ្វីដែលត្រូវបាន ជំពាក់ ហើយផ្ដល់អ្វីតិចជាងនេះ គឺមិនត្រឹមត្រូវនោះទេ»។

បន្ថែមពីនេះ GMAC ថា លក្ខខណ្ឌទូទាត់ប្រាក់អាចពិភាក្សាគ្នាបាន ប៉ុន្ដែការមិនទូទាត់គឺមិន អាចទទួលយកបានទេ។ ហេតុដូច្នេះ សូមអំពាវនាវដល់ អ្នកបញ្ជាទិញទាំង អស់មេត្តាទូទាត់បំណុលរបស់ខ្លួន៕

ដោយ ៖ អេង ប៊ូឆេង

To Top