ភ្នំពេញ៖ ស្រ្តីម្នាក់ឈ្មោះ គួក ស្រីណា ដែលប្រេីប្រាស់គណនី TIKTOK ឈ្មោះ អែ ណា បានចូលខ្លួនបំភ្លឺ ជុំវិញការដែលយកព័ត៌មានចាស់ តាំងពីឆ្នាំ២០១៨ ដែលគាត់បានបេីកបរល្មេីស ភ្លេីងសញ្ញាចរាចរណ៍ យកមកផុសខុស ពីការពិតកាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេគាត់បាននិយាយខុស ពីការពិតដែលមេីលងាយ មកលេីសមត្ថកិច្វ និងធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយស របស់សមត្ថកិច្ចដែលបានខិតខំ បំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ។
យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅ របស់សមត្ថកិច្ចការិយាល័យ ប្រឆាំងបទល្មេីសបច្ចេកវិទ្យាផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដេីម្បីធ្វេីការសួរនាំ ហេីយគាត់ក៏បានធ្វេីការទទួលកំហុស ទាំងស្រុង និងបានថតវីដេអូ សុំទោស ជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោស ដល់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្រោយពីសមត្ថកិច្ច បានធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ៕