Covid-19

ក្រសួងការបរទេស ទទួលថវិកាជាង ១៥ម៉ឺនដុល្លារ ពីឧកញ៉ា ថៃ ទីណូ សម្រាប់ប្រយុទ្ធជាមួយកូវីដ១៩

ភ្នំពេញ៖ លោកឧកញ៉ា ថៃ ទីណូ តំណាងក្រុមហ៊ុន ប៊ីចេងសញ្ញា រូបវែក នៅព្រឹកថ្ងៃទីទី៥ ខែឧសភា ឆ្នាំ២០២០នេះ បានប្រគល់អំណោយជាថវិកា ចំនួន ១៥៥.០០០ដុល្លារ ដល់ក្រសួងការបរទេសខ្មែរ សម្រាប់ជាការរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ។

ក្នុងពិធីប្រគល់ និងទទួលថវិកា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៥ ឧសភានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ប៊ីចេងសញ្ញា រូបវែក ដែលឧបត្ថម្ភថវិកា ១៥៥.០០០ដុល្លារ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងការបរទេស នឹងប្រគល់ថវិកាទាំងនេះ ជូនរាជរដ្ឋាភិបាល តាមរយៈគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលខាងមុខនេះ ៕

To Top