ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការចូលរួមរំលែកទុក្ខចំពោះការមរណៈភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី របស់បងប្អូនទោះបីដោយផ្ទាល់ ដោយប្រយោល តាមសារលិខិត ឬតាមបណ្តាញសង្គមក្តី បានបង្ហាញការគោរពស្រឡាញ់ និងរួមសុខ រួមទុក្ខជាមួយក្រុមគ្រួសារសម្តេចគ្រប់កាលៈទេសៈ មិនអាចបំភ្លេចបានឡើយ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនេះ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ។
សម្តេចបានឲ្យដឹងថា “ខ្ញុំព្រះករុណានិងក្រុមគ្រួសារ សូមអរព្រះគុណព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារខ្ញុំ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយ និងជីដូនជាទីស្រឡាញ់ដែលជាម្លប់ដ៏កក់ក្តៅបំផុតរបស់ក្រុមគ្រួសារខ្ញុំទាំងមូល កាលពីថ្ងៃទី ៤ ឧសភា ២០២០ កន្លងទៅនេះ”។
សូមបញ្ជាក់ដែរថា សពអ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ត្រូវបានប្រារព្ធពិធីបញ្ចុះតាមគន្លងប្រពៃណី សាសនា នៅវេលាម៉ោង១៥ និង៣៣នាទីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
តាមជីវប្រវត្តិរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានឲ្យដឹងថា អ្នកឧកញ៉ាព្រឹទ្ធ មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រសូត្រនៅថ្ងៃទី៤ ខែឧសភាឆ្នាំ១៩២៥ ក្នុងគ្រួសារកសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុក ក្រូចឆ្មារ ខេត្តកំពង់ចាម។ មានបិតានាម ឱក ប៊ុន មាតានាម ណៃ ហួត។ អ្នកឧកញ៉ា ព្រឹទ្ធមហា ឧបាសិកា ធម្មមានវិវឌ្ឍនាជាបុត្រីទី២ ក្នុងចំណោមបងប្អូន៤នាក់ ក្នុងនោះមានស្រី ៣រូប និង ប្រុស មួយ រូប៕
ដោយ អេង ប៊ូឆេង
![](https://dap-news.com/wp-content/uploads/2020/05/185.jpg)
![](https://dap-news.com/wp-content/uploads/2020/05/176-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/154-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/05/180-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/181-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/182-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/183-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/05/184-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/177-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/179-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/187.jpg)
![](https://dap-news.com/wp-content/uploads/2020/05/186.jpg)
![](https://dap-news.com/wp-content/uploads/2020/05/170-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/172-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/173-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/174-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/175-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)