ភ្នំពេញ៖ ភិក្ខុ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បាននិមន្តបិណ្ឌបាត្រតាមភូមិ នៅស្រុកកំណើត ក្នុងរយៈពេលនៃការ បួសមុខភ្លើងជូនជីដូន អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បន្ទាប់ពីទទួលមរណ កាលពីថ្ងៃទី៤ ឧសភា វេលាម៉ោង ២:១២ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
ក្នុងពិធីបុណ្យ សពអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក សម្តេចតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភិក្ខុ ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើស បួសមុខភ្លើង តំណាងឲ្យក្រុមគ្រួសារ នៃសពអ្នកឧកញ៉ា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ឧសភា នេះ ថា «ភិក្ខុ ហ៊ុន ម៉ាណែតនិមន្តបិណ្ឌ បាត្រតាមភូមិនៅស្រុកកំណើត ក្នុងរយៈពេលនៃការ បួសមុខភ្លើងជូនជីដូនបន្ទាប់ពីទទួលមរណ កាលពីកន្លងទៅ»៕
ដោយ៖ អេង ប៊ូឆេង
![](https://dap-news.com/wp-content/uploads/2020/05/95696294_2973823399332804_9178415892613038080_o-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/95666459_2973823375999473_1170328891093417984_o-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/95962097_2973823589332785_4254210964053819392_o-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/96066463_2973823459332798_1585722172159033344_o-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/96269430_2973823535999457_1562906923630592000_o-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/96680556_2973823469332797_3824278394057523200_o-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/05/96101342_2973823555999455_4530961893350703104_o-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)