ព័ត៌មានជាតិ

លោក គួច ចំរើន នាំយកបច្ច័យ ២០លានរៀល ទៅប្រគេនព្រះតេជគុណ ហ៊ុន ម៉ាណេត ដើម្បីចូលរួមកសាងវត្តអម្ពរវ័ន្ត

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បាននាំយកបច្ច័យចំនួន​ ២០.០០០.០០០៛​ (​ម្ភៃ​លាន​រៀល​) យកទៅប្រគេនព្រះតេជគុណ​ ហ៊ុន​ ម៉ាណែត​ ដើម្បីចូលរួមកសាងសមិទិ្ធផលនានា​ លើវិស័យពុទ្ធចក្រ​ ក្នុង​វត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់​ ស្ថិតក្នុងឃុំជីនីក​ ស្រុកក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ។ នេះបើយោងតាមហ្វេសប៊ុក លោក គួច ចំរើន ។

សូមរំលឹកថា នៅក្នុងពិធីសាសនា នៃពិធីបុណ្យតម្កល់សព អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក សម្តេចតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី៥ ឧសភា កន្លងទៅនេះ ព្រះតេជគុណ ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួ សារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ៕

To Top