ព័ត៌មានជាតិ

១០ថ្ងៃ សមត្ថកិច្ចឃាត់យានយន្ត ល្មើសច្បាប់ជិត២ម៉ឺនគ្រឿង នៅទូទាំងប្រទេស

 ភ្នំពេញ  ៖ របាយការណ៍ ពី នាយកដ្ឋាន នគរបាល ចរាចរណ៍  និង សណ្តាប់ធ្នាប់ សាធារណៈ  បានឲ្យដឹងថា ក្នុង រយៈពេល ១០ ថ្ងៃ  នៃ ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក  មាន យានយន្ត  ចំនួន ១៨,៤៥០ គ្រឿង  ល្មើសច្បាប់  ស្មើនឹង ១៩,១៦០ ករណី  ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩  នៅ ទូ ទាំង ប្រទេស  ។ 

 របាយការណ៍ដដែលបង្ហាញ ថា  ក្នុងចំណោមយានយន្ដទាំង ១៨,៤៦០គ្រឿងនេះ  មានម៉ូតូចំនួន១៤,៦០៣គ្រឿង ល្មើសច្បាប់ ស្មើនឹង១៤,៣៤០ ករណី  និង រថយន្ដចំនួន៤៨,៤៧ គ្រឿង ល្មើសច្បាប់ ស្មើនឹង ៤,៨២០ ករណី  ។

 ក្នុង នោះ អំពើ ល្មើស ភាគច្រើន  អត់ មួក សុវត្ថិភាព ,  អត់ កញ្ចក់  និង ជិះ ប ញ្ជ្រា ស  ។  ដោយឡែក  សម្រាប់ អ្នក បើករថយន្ដ  អំពើ ល្មើស រួម មាន  មិន ពាក់ ខ្សែ ក្រ វ៉ា ត់ ,  ល្មើស ល្បឿន , បណ្ណ បើកបរ  ដឹក លើស ចំណុះ ,  និង ផ្ទុកទំនិញ លើស  ផ្លា ក លេខ  ភ្លើង  ។

របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ១០ ថ្ងៃនេះ  ថា  ការ អនុវត្ត តាម អនុក្រឹត្យ ថ្មី  ក្នុង ការ ផាកពិន័យ យានយន្ត ល្មើស  បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ  ។  អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់  ដែល បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍  យ៉ាង ល្អ ប្រសើរ  រយៈពេល ១០ ថ្ងៃនេះ  ។

ចំណែកនៅ ថ្ងៃ ទី ១០  ខែឧសភា  ឆ្នាំ ២០២០ នេះ  ការ រឹត បន្ដឹង ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក  មាន យានយន្ត  ចំនួន ១,២២៨ គ្រឿង  ល្មើសច្បាប់  ស្មើនឹង ១,២២៨  ករណី  ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩  នៅ ទូ ទាំង ប្រទេស  ។

របាយការណ៍បានបង្ហាញថា  ក្នុងចំណោមយានយន្ដ ទាំង១,២២៨គ្រឿងនេះ  មានម៉ូតូចំនួន៨៤២គ្រឿង  ល្មើសច្បាប់ស្មើនឹង ៨៤២ករណី  និងរថយន្ដចំនួន៣៨៦គ្រឿង  ល្មើសច្បាប់ស្មើនឹង៣៨៦ករណី  ។

ក្នុងនោះអំពើល្មើសភាគច្រើន  បើកបរម៉ូតូអត់មួកសុវត្ថិភាព  ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើស រួមមានមិនពាក់ខ្សែក្រវ៉ា ត់, ល្មើសល្បឿន ៕

To Top