ស្រាបៀរ កម្ពុជា បានប្រគល់រង្វាន់ធំរថយន្តទំនើប Porsche Macan ដល់អ្នកឈ្នះទីពីរគឺលោក ពុំ ឆុង កាលពីរាត្រីថ្ងៃសៅរ៍ ទី៩ ខែឧសភា លើឆាកប្រគំតន្រ្តី Cambodia Brew The Beat ក្នុងស្ទូឌីយោហង្សមាស។
នាយកផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក លោក បណ្ឌិត អឹម សុធារិទ្ធ បានថ្លែងថា៖ «ខ្ញុំពិតជារីករាយដែលបានប្រគល់ជូនរង្វាន់រថយន្តPorsche ដល់អតិថិជន ដែលមានសំណាងបានត្រូវរង្វាន់ដ៏ធំនេះ ហើយខ្ញុំជឿជាក់ថា រង្វាន់នេះនឹងជួយសម្រួលដល់ជីវភាពរបស់គាត់ឱ្យប្រសើរឡើង។ ខ្ញុំរំពឹងថា នឹងអាចរកឃើញអ្នកឈ្នះទី៣ក្នុងពេលឆាប់ៗនេះផងដែរ»។
គួររំឭកថា លោក ពុំ ឆុង បានគាស់ឈ្នះរង្វាន់រថយន្ត Porsche Macan ស៊េរីចុងក្រោយបំផុតកាលពីថ្ងៃទី១៨ មករា ចំថ្ងៃប្រគល់រង្វាន់ដល់អ្នកឈ្នះទីមួយតែម្តង។ លោក ពុំ ឆុង ជាពលរដ្ឋរស់នៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!





