ភ្នំពេញ៖ លោក កឹម សុខា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានទទួលជួបលោក ប៉ាប្លូ កង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលជាប្រទេសប្រជាធិបតេយ្យ មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ការជួបនេះបន្ទាប់ពីលោក បានជួបជាមួយតំណាងប្រទេស នៅសហគមន៍អឺរ៉ុប។
ក្នុងជំនួបសួរសុខទុក្ខនោះ ភាគីទាំង២ បានពិភាក្សាគ្នានូវកិច្ចការ មួយចំនួនផងដែរដូចជា បញ្ហាសេដ្ឋកិច្ច សង្គម ជាពិសេសបញ្ហាប្រឈម នឹងជម្ងឺកូវីដ-១៩ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ៕
![](https://dap-news.com/wp-content/uploads/2020/05/photo_2020-05-13_13-12-31.jpg)
![](https://dap-news.com/wp-content/uploads/2020/05/photo_2020-05-13_13-12-35.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)