ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន ដឹកជញ្ជូនអំពាវនាវ ឲ្យក្រុមហ៊ុន ដឹកជញ្ជូន តាមនាវា ពុំទាន់ចុះបញ្ជី ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជី

ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូនបានអំពាវនាវឲ្យ ម្ចាស់ក្រុម ហ៊ុនដឹកជញ្ជូនតាមនាវា ឬម្ចាស់នាវា ពុំទាន់ចុះបញ្ជី មិនបន្ដសុពលភាព សៀវភៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេសនាវា និងលិខិតអនុញ្ញាត ធ្វើអាជីវកម្ម ត្រូវមកដាក់ពាក្យស្នើចុះបញ្ជី នៅ អគ្គនាយកដ្ឋាន។

សេចក្ដីអំពាវនាវរបស់អគ្គនាយកដ្ឋានដឹកជញ្ជូននាពេលនេះបានធ្វើឡើងក្រោយពីបានសង្កេតឃើញថា ការធ្វើ អាជីវកម្ម របស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ឬម្ចាស់នាវាមួយ ចំនួន ដែលមាននាវាកំពុងធ្វើ នាវាចរតាមតំបន់ឆ្នេរនៅពុំទាន់បានចុះបញ្ជី មិនបន្ដសៀវភៅ ត្រួត ឮពិនិត្យលក្ខណៈបច្ចេកទេស នាវា និងលិខិតអនុញ្ញាតនាវាធ្វើអាជីវកម្ម នៅឡើយ។

យោងតាមសេចក្ដីជម្រាបជូនរបស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ចេញផ្សាយនាពេលថ្មីៗ បញ្ជាក់ថា «ដូច្នេះដើម្បីធានាបាននូវការគ្រប់គ្រង និងការពារ សុវត្ថិភាព ក្នុងការដឹកជញ្ជូន ស្របតាម សារាចរ ស្ដីពី ការគ្រប់គ្រងវិស័យនាវាចរណ៍សមុទ្រ អគ្គនាយកដ្ឋាន សូមឲ្យម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនតាមនាវា ឬម្ចាស់នាវា ដែលមាននាវាពុំ ទាន់បានចុះបញ្ជី មិនបន្ដសុពលភាព សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា និងលិខិត អនុញ្ញាតនាវាធ្វើអាជីវកម្ម ត្រូវ មកដាក់ពាក្យសុំនៅ អគ្គនាយកដ្ឋាន ដឹកជញ្ជូន ផ្លូវទឹក ដោយទុករយៈពេលចំនួន២ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ»៕ដោយ ៖ អេង ប៊ូឆេង

To Top