ព័ត៌មានជាតិ

លោកស្រីម៉ែន សំអន ទទួលអំណោយ របស់មូលនិធិ ក្រុមគ្រូពេទ្យចិត្ត សប្បុរសប៉ាយ សួយទ្បាវយិនកម្ពុជា ដើម្បីប្រយុទ្ធជំងឺកូវីដ១៩

ស្វាយរៀង : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំ ក្រុមការងារ ទទួលអំណោយ របស់មូលនិធិក្រុមគ្រូពេទ្យចិត្ត សប្បុរសប៉ាយសួយទ្បាវយិនកម្ពុជា ផ្តល់ជូនសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនឹងអភិវឌ្ឍន៍ ខេត្តស្វាយរៀង ដើម្បីប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩។

លោកស្រីម៉ែន សំអន បានថ្លែងអំណរគុណ ដល់មូលនិធិក្រុមគ្រូពេទ្យចិត្ត សប្បុរសប៉ាយសួយទ្បាវយិនកម្ពុជា ដែលបានចូលរួមបរិច្ចាគនូវអំណោយ ផ្តល់ឱ្យសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនឹងអភិវឌ្ឍន៍ ខេត្តស្វាយរៀង ដើម្បីគាំទ្រដល់ការងារ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលទាំងនេះសបញ្ជាក់ ឱ្យឃើញនូវកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌ នៃការចែករំលែក ទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោកស្រី បានបន្តថា អំណោយដែលផ្តល់ជូននាពេលនេះ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តស្វាយរៀង នឹងយកទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ការបង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ រួមទាំងការងារ មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតស្រប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូន ប្រជាពលរដ្ឋណាម្នាក់ រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ ។

លោកស្រី បានបន្តទៀតថា ក្នុងកាលៈទេសៈប្រទេសកម្ពុជា កំពុងទប់ស្កាត់បង្ការជំងឺកូវីដ១៩នេះ ក៏មានប្រទេសជាមិត្តភក្កិជាច្រើន បានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានវត្ត មានឃ្លិបអ្នកមាននេះ បានជួយជាច្រើន កន្លែងដូចជានៅខេត្តស្វាយរៀង យើងនេះ។ ហើយនេះជាសប្បុរសធម៌ និងគុណធម៌យ៉ាងជ្រាវជ្រៅ គឺមិនអាចបំភ្លេចបានទេ នៅចងចាំជានិច្ចហើយប្រែក្លាយនូវ ការយកចិត្តទុកដាក់គិតគូរ របស់ឃ្លិបអ្នកមាននិងជួយពាំនាំនូវ ទឹកដ៏ប្រពៃណីនេះជូនប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង។អំណោយសប្បុរសធម៏ របស់មូនិធិចិនរួមមានអង្ករ២០តោន មី១០០០កេសរួមនឹងទឹកត្រី អំបិលមួយចំនួនទៀតផងដែរ៕

To Top