ព័ត៌មានជាតិ

ព្រះមហាក្សត្រ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧៥ឆ្នាំ ថ្ងៃបង្កើតនគរបាលជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា អបអរសាទរ អនុ ស្សាវរីយ៍ ខួបលើកទី៧៥ឆ្នាំ ថ្ងៃបង្កើតនគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា (១៦/ឧសភា/១៩៤៥-១៦/ឧសភា/២០២០) ដែលជាថ្ងៃប្រសូតក្រោម ស្នាមព្រះហស្ដព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជា ទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំ ផុត

ព្រះអង្គក៏ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គ ស្ដេចយាងបដិសន្ធិក្នុងព្រះបរមសុខគតិ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top