ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមចៅ២១ នាក់ មានប្រុស១២នាក់ ស្រី៩នាក់ គ្រប់គ្រាន់ដើម្បីបង្កើត ក្រុមបាល់ទាត់ បាល់ទះ បាល់បោះនិងបង្កើតក្រុមបាល់ទះ នារី មួយក្រុម ផងដែរ។
សម្ដេច តេជោ ហ៊ុន សែន បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀល ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០បានបញ្ជាក់ថា”ទើបបានជួបនិងបីចៅស្រីទី២១មុននេះបន្តិច។ ឪពុកម្តាយគេបានដាក់ថាម៉ាលីយ៉ា (Malya) ឆ្លាតគ្រាន់បើ ម្តាយឈ្មោះម៉ាលីឯកូនឈ្មោះម៉ាលីយ៉ា មិនពិបាកសសេរ”។
សម្ដេចតេជោបន្ដថា”ក្នុងចំណោមចៅ២១នាក់ មានប្រុសចំនួន១២នាក់ និងស្រី៩នាក់គ្រប់គ្រាន់ដើម្បីបង្កើតក្រុមបាល់ទាត់ បុរសមួយក្រុមបាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុម និងបង្កើតក្រុមបាល់ទះនារីមួយក្រុម”។
សម្ដេចតេជោបន្ថែមថាចង់បានដូចនេះ ចៅប្រុសទាំងអស់ត្រូវចេះលេង៣ប្រភេទ កីឡាគឺបាល់ទាត់បាល់ទះ និងបាល់បោះ។នេះគ្រាន់តែជាគិតរបស់សម្ដេច តែមិនដឹងថា “ចៅៗនឹងធ្វើតាមឬអត់?”៕
ដោយ អេង ប៊ូឆេង



