ព័ត៌មានជាតិ

ស្វែង យល់ប្រវត្តិសាស្រ្តខ្មែរ អំពីដំណោះស្រាយក្រហម

ភ្នំពេញ៖ ហ្គោបាឆូវ អតីតអគ្គលេខាធិការ សហភាពសូវៀត បាននិយាយនៅចុងឆ្នាំ ១៩៨៧ថា សូវៀត មានយោបល់អោយ វៀតណាម ប្រាប់លោក ហ៊ុន សែន ( សម្តេច តេជោ ហ៊ុន សែន)ជួប ជាមួយ លោក ខៀវ សំផន ដើម្បីដោះស្រាយបញ្ហាកម្ពុជា ព្រោះសូវៀត បានសួរថា តើក្នុងចំណោម មេដឹកនាំខ្មែរក្រហមទាំងអស់ នរណាអាចដឹកនាំ ការចរចាបានព្រោះ ប៉ុល ពត ជាប់រឿងប្រល័យពូជសាសន៍។

យោងតាមឯកសារសម្ងាត់ របស់ក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា “ប្រហែលជាមានអ្នកអោយយោបល់ថា មាន ខៀវ សំផន ។ អីចឹងបានជាសូវៀត កំណត់យក ខៀវ សំផន ហើយ អោយលោក ហ៊ុន សែន ជួបជាមួយលោក ខៀវ សំផន ដើម្បីធ្វើការជាមួយគ្នា ក្នុង រូបមន្តដំណោះស្រាយក្រហម របស់ចិន”៕

To Top