ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល ២ក្បាល ដែលពលរដ្ឋប្រគល់ជូន ទៅព្រលែងនៅព្រៃធម្មជាតិ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះបាន រស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វពង្រូលទាំង២នេះ ត្រូវបានប្រជាពលរដ្ឋ២ផ្សេងគ្នា ចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃ និងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា ការដែលនាំយកសត្វពង្រូល នេះមកជូនលោកឧកញ៉ា ដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋទាំង២នាក់ ដែលនាំយកសត្វពង្រូលទាំងនេះ មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយ ថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទតាមរយៈ កុំប្រមាញ់កុំសម្លាប់ និងថាការព្រលែងសត្វអោយរស់រាន មានជីវិតវិញក្រៅពីទទួល បាននូវបុណ្យកុសល ក៏បានរួមចំណែកជាមួយ សង្គមជាតិក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top