ព័ត៌មានជាតិ

រាជរដ្ឋាភិបាលអំពាវនាវ ដល់ភាគីពាក់ព័ន្ធ កំណត់ឲ្យបានច្បាស់លាស់ នូវគ្រួសារក្រីក្រ ដើម្បីទទួលការឧបត្ថម្ភសាច់ប្រាក់

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានអំពាវនាវឲ្យក្រុមការងារ ចុះមូលដ្ឋានរាជធានី-ខេត្ត សហការ ជាមួយអាជ្ញាធរមូលដ្ឋាន រក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី នូវប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលអាជ្ញាធរភូមិឃុំសង្កាត់ សម្រេចជ្រើសរើសបញ្ជូល ក្នុងទិន្នន័យគ្រួសារក្រីក្រ និងទទួលប័ណ្ណសមធម៌សម្រាប់ ទទួលការឧបត្ថម្ភសាច់ប្រាក់។

យោងតាមសេចក្ដីជម្រាបជូន របស់រាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានវាយតម្លៃ ចំពោះក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ ធ្វើសកម្មភាពតាមតួនាទី និងភារកិច្ច ដើម្បីគាំទ្រ និងជំរុញការអនុវត្ត សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានា របស់រាជរដ្ឋាភិបាលរួមចំណែក ក្នុងការការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់។ ជាមួយនឹងការបន្ដទប់ស្កាត់ ការរីករាលដាលជំងឺរាតត្បាត កូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំ និងអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្ដរាគមន៍ជាបន្ទាន់ ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ ដល់ជីវភាពរស់នៅ ជាពិសេស គ្រួសារក្រីក្រនិងគ្រួសារ ទទួលរងប៉ះពាល់ខ្លាំងជាងគេ។

រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ ឧបត្ថម្ភជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រដែលមាន បណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះ ដែលអវត្តមានតាមជុំ នៃការប្រមូលនិន្នន័យ និង គ្រួសារខ្លះទៀត ដែលទើបទទួលរងផល ប៉ះពាល់បាត់បង់ចំណូលធ្លាក់ខ្លួនក្រីក្រ ដោយសារ ជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានដាក់ចេញសេចក្ដី សម្រេច ស្ដីពី ការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្ដការជំនួយសង្គមក្នុងអំ ឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះ មានភារកិច្ចដ៏ សំខាន់មួយគឺការកំណត់ អត្តសញ្ញាណគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលត្រូវការការគាំពារ ជាចាំបាច់ផ្សេងទៀត នៅក្នុងអំឡុង ពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដឹក នាំដោយក្រសួងផែនការ។

លើកមូលដ្ឋាននេះ ក្រសួងផែនការ បានរៀបចំក្របខ័ណ្ឌ និងយន្ដការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រតាមការស្នើសុំ ដើម្បីបំពេញបន្ថែមទិន្នន័យ ដូចជា គ្រួសារក្រីក្រដែលមិនទាន់បា នធ្វើការកំណត់ អត្តសញ្ញាណគ្រួសារក្រីក្រ គ្រួសារខ្លះទៀត ដែលរងផលប៉ះពាល់ ដោយសារ ជំងឺកូវីដ-១៩ ដែលធ្លាក់ចូលក្នុងភាពក្រីក្រ និងការកែសម្រួល ទិន្នន័យគ្រួសារក្រីក្រដែល មានស្រាប់ និងដកចេញគ្រួសារ ដែលមានជីវភាពលេចធ្លោ គ្រួសារដែលមានសមាជិកស្លាប់។ កិច្ចការគាំទ្រនេះ នឹងត្រូវមានការចូលរួម និងសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវ សម្រេចធ្វើឲ្យបានចប់សព្វគ្រប់ នៅដំណាច់ ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ ទីប្រជុំជន ឲ្យបានមុនដំណាច់ ខែមិថុនា ឆ្នាំ២០២០។

ដើម្បីធានា សម្រេចឲ្យបានលទ្ធផល ដូច បានគ្រោងទុក តាមកាលបរិច្ឆេទ ដែលបានកំណត់ ខាងលើជាពិសេស ជៀសវាងបាននូវភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ លើដំណើរការកំណត់ អត្ដសញ្ញាណកម្មគ្រួសារក្រីក្រ រាជរដ្ឋាភិបាល អំពាវនាវឲ្យ ប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជ ធានី-ខេត្ត សហកាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សា បានភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី ពីប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេល ដែលអាជ្ញាធរ ភូមិ ឃុំ សង្កាត់ បានសម្រេចជ្រើសរើស បញ្ជូលក្នុងទិន្នន័យគ្រួសារក្រីក្រ និងទទួ លបាននូវបណ្ណសមធម៌សម្រាប់ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលនឹងគ្រោងអនុវត្ត នាពេលខាងមុខឆាប់ៗនេះ។

រាជរដ្ឋាភិបាល បានឲ្យដឹងថា ដំណើរការរលូន និងលទ្ធផល នៃការឧបត្ថម្ភសាច់ប្រាក់មានតម្លាភាព គឺជាជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់សេវាសង្គមមានប្រសិទ្ធភាព ក្នុងដំណាក់ កាលនៃជំងឺកូវីដ-១៩ សំដៅចូលរួមសម្រាលការលំបាក របស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម៕ ដោយ ៖ អេង ប៊ូឆេង

To Top