ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឲ្យធ្វើបាតុកម្ម នៅច្រកព្រំដែនប៉ោយប៉ែត

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឲ្យ សមាគមពង្រឹងសេដ្ឋកិច្ច ក្រៅប្រព័ន្ធកម្ពុជា ធ្វើបាតុកម្មនៅចំណុច ច្រកទ្វារព្រំដែនអន្ដរជាតិ ប៉ោយប៉ែត ពីព្រោះបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងមានវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។

មូលហេតុនៃការធ្វើបាតុកម្ម ដើម្បីមិនឲ្យអាជ្ញាធរខេត្តស្រះកែវ យកលុយពីពលរដ្ឋខ្មែរចូលទៅមើល តូបលក់ដូររបស់ពួកគេនៅផ្សាររុងក្លឿ ប្រទេសថៃ។

ប៉ុន្តែកន្លងមក រដ្ឋបាលខេត្តបានស្នើសុំ ទៅអាជ្ញាធរខេត្តស្រះកែវជួយសម្រួល មិនយកកម្រៃពីពួកគេ ហើយក៏ មានការយល់ព្រមផងដែរដោយទៅ ១លើកឲ្យមានគ្នា ២០នាក់។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្ត។

នាពេលថ្មីៗនេះ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹង សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា បានដាក់លិខិតជូនរដ្ឋបាល បន្ទាយមានជ័យ ស្ដីពី ការជូនដំណឹងការធ្វើបាតុកម្មដោយសន្ដិវិធី នៅចំណុចច្រកទ្វារព្រំដែនអន្ដរជាតិ ប៉ោយប៉ែតដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ -២០ ខែមិថុនា ឆ្នាំ ២០២០ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ។

យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋបាលខេត្តបន្ទាយមានជ័យមិន អនុញ្ញាតទេ ដោយសារបច្ចុប្បន្ន រដ្ឋាភិបាលកំពុងមាន វិធានការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ នៅទូទាំងប្រទេសដែល ជំងឺនេះបាននិងកំពុងរីក រាលដាលជាសកលឥតឈប់ឈរ ស្ទើរគ្រប់ប្រទេសនៅលើសកលលោក ដែលប្រទេសនីមួយៗសុទ្ធតែ មានវិធានការទប់ស្កាត់ទៅ តាមលទ្ធភាពរៀងៗខ្លួន និងគោលការណ៍ណៃនាំ ពីអង្គភាពការសុខភាពពិភពលោក (WHO)។

រដ្ឋបាលបន្ទាយមានជ័យបន្ដថា រាជរដ្ឋាភិបាលដែល មានក្រសួងសុខាភិបាល ជាសេនាធិការបានជំរុញ ការអប់រំសុខភាពជូនដល់ប្រជាជន និងពង្រឹងការងារតាមដាន ការអនុវត្តវិធានការការពាររលកទី២ នៃការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា។ ដោយបន្ដការហាមឃាត់មិនឲ្យមា នការជួបជុំឬរៀបចំពិធីណាមួយ ដែលមានអ្នកចូលរួមចម្រើន កុះករពេកដល់ខែកញ្ញា ឆ្នាំ២០ ២០។

រដ្ឋបាលខេត្តស្នើឲ្យប្រធានសមាគម ពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ៕

ដោយ៖ អេង ប៊ូឆេង

To Top